អត្រានៃអ្នកឈឺចុកចាប់តាមឆ្អឹង ខ្នងបានកើនឡើងមួយជាពីរដងចាប់ តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០ មក ។ នៅប្រទេសកម្ពុជាយើងទោះបី ជាមិនមានតួលេខជាក់លាក់ក្ដីអ្នកឈឺ ឆ្អឹងខ្នងមានចំនួនច្រើនគួរអោយកត់សម្គាល់ ។
យោងតាមទស្សនាវដ្ដី Reader Digest បានអោយដឹងថា ការសិក្សាស្រាវជ្រាវចំនួន១៤បានឈានដល់ ការសន្និដ្ឋានរួមគ្នាថា ការហាត់ប្រាណដើម្បីអោយមាន ចលនាសាច់ដុំ ដែលកប់ជ្រៅនៅជាប់នឹងឆ្អឹង នោះអាចនឹងកាត់បន្ថយ បញ្ហាឈឺឆ្អឹង ខ្នងនេះបានរហូតដល់ទៅ១៥ភាគរយ។ គន្លឹះនៅក្នុងបញ្ហានេះ គឺគេត្រូវហាត់ប្រាណដើម្បីធ្វើអោយមានចលនា សាច់ដុំដែលដែលកប់ជ្រៅ និងដែលទ្រទ្រង់ឆ្អឹងខ្នង ។ ការស្រាវជ្រាវផ្ដល់យោបល់ថា ដើម្បីកាត់បន្ថយការឈឺចាប់ឆ្អឹងខ្នង គេអាចហាត់ប្រាណ ដូចខាងក្រោមៈ
១-ដេកខ្នងរៀបនឹងកំរាល ឥដ្ឋហើយបត់ជង្គង់ និងដាក់បាតជើងអោយជាប់នឹងកំរាលឥដ្ឋ។ ដាក់ឆ្អឹងខ្នងរបស់អ្នក អោយស្ថិតនៅទីតាំង សូន្យដែលមិនកោង និងមិនគាបនឹងកំរាលឥដ្ឋ។ លើកជើងឆ្វេង និងដៃស្ដាំនៅពេលដំណាលគ្នា រួចហើយទម្លាក់ វាចុះមកកន្លែងដើមវិញ។ បន្ទាប់មកលើកជើងស្ដាំ និងដៃឆ្វេងដំណាលគ្នាវិញ រួចទម្លាក់ចុះមកទីតាំងដើម ។ ធ្វើដូច្នេះអោយបានប្រាំដង ។ រួចបង្កើនអោយបានដប់ដងជាបណ្ដើរៗ ។
២-ដោយច្រត់ដៃ និងជង្គង់ធ្វើយ៉ាងម៉េចអោយ ឆ្អឹងខ្នងនៅទីតាំងសូន្យ រួចលើកដៃម្ខាងអោយ ស្របទៅនឹងកំរាលឥដ្ឋ។ បន្ទាបវាចុះហើយក្រោយមកលើកដៃម្ខាងទៀតឡីង រួចទម្លាក់ ចុះ។ធ្វើដូច្នេះអោយបាន ប្រាំដង។បន្ទាប់មកលើកជើងម្ខាងទៅ ក្រោយអោយស្របទៅ នឹងកំរាលឥដ្ឋរួចទម្លាក់វាចុះ។ ក្រោយមកលើកជើង ម្ខាងទៀត និងទម្លាក់វាចុះដែរ។ ធ្វើដូច្នេះអោយបានប្រាំដង។ បន្ដទៅលើកដៃម្ខាង និងជើងម្ខាងទៀតផ្ទុយគ្នាក្នុងពេលដំណាលគ្នា ។ ជាបណ្ដើរៗ ធ្វើដូច្នេះអោយឡើងដល់១ដង ៕