ដុំគីសលំពែង គឺប្រភេទគីស (Crystal) ដែលមានលក្ខណៈពិសេសក្នុងវិស័យរ៉ែវិទ្យា និងមេកានិច។ ពាក្យនេះភាគច្រើនត្រូវបានប្រើក្នុងវិស័យវិទ្យាសាស្រ្ត និងឧស្សាហកម្ម។
បើតាមការប្រកាសរបស់មន្ទីរពេទ្យកាល់ម៉ែត បានផ្សាយនាកន្លងមកថ្មីៗនេះថា ដុំគីសលំពែងទាំងនបីប្រភេទ ៖
១.ដុំគីសទឹកខាប់ (Mucinous Cystic Neoplasm)
២.ដុំគីសនៅផ្លូវទឹកលំពែង Intraductal Papillary Mucinous Neoplasm (IPMN)
៣.ដុំគីសទឹកថ្លា (Serous Cystic Neoplasm)
ដុំគីសទាំងនេះ មិនមែនជាទម្រង់នៃដុំសាច់កាចទេ ប៉ុន្តែពួកវាមានទំនោរខ្ពស់វិវត្តទៅជាដុំសាច់កាចសាហាវ (មហារីក) ដូច្នេះគីសទាំងនេះ ជាទូទៅត្រូវបានពិនិត្យតាមដាន ដោយប្រុងប្រយ័ត្នបំផុតពីសំណាក់គ្រូពេទ្យជំនាញ។
ដុំគីសលំពែងមិនបណ្តាលឱ្យមានរោគសញ្ញាច្បាស់លាស់អ្វីនោះឡើយ ហើយភាគច្រើននៃអ្នកជំងឺមិនបានដឹងទេថាមានវា។ ការសិក្សាបានបង្ហាញថាដុំគីសក្នុងលំពែងកើតមានច្រើនទៅតាមអាយុ ជាធម្មតាពួកវាត្រូវបានរកឃើញដោយចៃដន្យនៅពេលថតអេកូ ឬស្កេនពោះ ដោយមូលហេតុអ្វីផ្សេងមួយទៀត។
ក) រោគសញ្ញាដែលអាចកើតមាន ដូចជា
– ឈឺពោះ
– ចង្អោរ ឬក្អួត
– ការឡើងខាន់លឿង (ស្បែក និងភ្នែកឡើងពណ៌លឿង) ឬស្រកទម្ងន់ដោយអចេតនា។
ខ) ការព្យាបាលមានដូចជា
– ការតាមដានអោយបានទៀងទាត់
– បើក្នុងករណីសង្ស័យ ការវះកាត់ជាជំរើសដ៏ល្អបំផុត
«បើសិនលោកអ្នកមានអាការៈដូចបានរៀបរាប់ខាងលើ សូមប្រញាប់មកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជៀសវាងទុកឲ្យជំងឺនេះវិវត្តន៍ទៅធ្ងន់ធ្ងរ ដែលអាចគម្រាមកំហែងដល់អាយុជីវិតលោកអ្នក។»