ការហើមកូនកណ្តុរ ជាធម្មតាកើតមានបាន ដោយសារតែវាជាលទ្ធផលនៃការប្រឈមទៅនឹងពពួក បាក់តេរី និងវីរុស ។ ជាករណីកម្រ ការហើមកូនកណ្តុរនេះ គឺអាចបណ្តាលមកពីជំងឺមហារីក ។
កូនកណ្តុរ ឬអ្នកអាចហៅវាបាន ម្យ៉ាងទៀតថា ក្រពេញទឹករងៃ គឺមានតួនាទីយ៉ាងសំខាន់ចំពោះសមត្ថភាពរបស់រាងកាយអ្នក ក្នុងការប្រយុទ្ធប្រឆាំងនឹងពពួកវីរុស, បាក់តេរី និង មូលហេតុផ្សេងៗជាច្រើនទៀត ដែលអាចធ្វើអោយអ្នកមានជំងឺ ។ កន្លែងជាទូទៅ ដែលអ្នកអាចកត់សម្គាល់ឃើញពីវាបាននោះ គឺ មានដូចជានៅត្រង់ ៖ ក, ខាងក្រោមចង្កា, នៅក្រោមឃ្លៀក និងនៅក្រលៀនរបស់អ្នក ។
ការហើមកូនកណ្តុរនេះ អាចធ្វើអោយវាមានការរលាកបាន ។ ការព្យាបាលនូវបញ្ហានេះ គឺវាអាស្រ័យ ទៅតាមមូលហេតុរបស់វា ។ នៅក្នុងករណីមួយចំនួនរយៈពេល និងការប្រើនូវឱសថ បំបាត់ការឈឺចាប់ ដោយមិនចាំបាច់ត្រូវការវេជ្ជបញ្ជា និងការដាក់ស្បៃស្អំក្តៅឧណ្ណៗ គឺអាចជាអ្វីដែលអ្នកនឹងត្រូវការ ដើម្បីធ្វើការព្យាបាលនូវស្ថានភាពនៃការឡើងហើមប៉ោងកូនកណ្តុរនេះ ។ នៅក្នុងករណីធ្ងន់ធ្ងរជាងនេះ ការព្យាបាលនូវបញ្ហានេះ គឺមានការរួមបញ្ចូលនូវការព្យាបាលដោយការវិភាគរកពីមូលហេតុរបស់វា ។
ភាគច្រើននៃកូនកណ្តុរ របស់យើងរាល់គ្នា គឺត្រូវបានស្ថិតនៅត្រង់តំបន់នៃក្បាល និងក ។ ជារឿយៗ កូនកណ្តុរដែលស្ថិតនៅទីតាំងនេះ និងស្ថិតនៅក្រោមឃ្លៀក និងត្រង់ក្រលៀនតែងមានការហើមប៉ោង ។
ការហើមនូវ កូនកណ្តុរ អាចជាសញ្ញាមួយដែលប្រាប់អ្នកថា មានបញ្ហាអ្វីមួយមិនប្រក្រតីកំពុងកើត ឡើងនៅក្នុងរាងកាយរបស់អ្នកហើយ ។ នៅពេលដែលកូនកណ្តុររបស់អ្នកចាប់ផ្តើមហើមប៉ោង នោះអ្នក នឹងសម្គាល់ឃើញនូវ ៖
១.មានភាពតឹងណែន និងឈឺចាប់កើតមានចំពោះកូនកណ្តុររបស់អ្នក ។
២.កូនកណ្តុរដែលមានការហើមប៉ោងនេះអាចមានទំហំប៉ុន គ្រាប់សណ្តែក ឬអាចធំជាងនេះ។
ដោយអាស្រ័យទៅតាមមូលហេតុនៃការហើមប៉ោងរបស់កូនណ្តុរអ្នកនោះអ្នកអាចមាននូវ សញ្ញា និង រោគសញ្ញាដទៃៗទៀត រួមមានដូចជា៖
. ហៀរសំបោរ, ឈឺក, គ្រុនក្តៅ និងការបង្ហាញប្រាប់ផ្សេងៗទៀត នូវការចម្លងរោគនៃផ្លូវដង្ហើម ផ្នែកខាងលើ។
.មានការហើមប៉ោងកូនកណ្តុរ នៅពេញខ្លួនរបស់អ្នក ដែលអាចជាសញ្ញាបង្ហាញប្រាប់ពីការ បង្ករោគ មានដូចជា៖ ហ៊ីវ ឬ ភាពមិនប្រក្រតីនៃប្រព័ន្ធការពារភាពសុំា មាន ដូចជាជំងឺរបេង ឬ ជំងឺរលាកសន្លាក់ឆ្អឹង។
.មានការហើមប៉ោងចុងអវយវៈដៃជើង ដែលវាអាចជាសញ្ញាបង្ហាញប្រាប់ពី ប្រព័ន្ធទឹករងៃត្រូវបាន រាំងស្ទះ ដោយការហើមកូនកណ្តុរ នៅក្រោមស្បែក ដែលអ្នកមិនអាចមានអារម្មណ៍ដឹងបាន។
.កូនកណ្តុរដែលមានលក្ខណៈរឹង,រីកធំជាលំដាប់ អាចជាសញ្ញាបង្ហាញពីដុំសាច់។
.គ្រុនក្តៅ។
.ការបែកញើសយប់។