ប្រសិនជាអ្នកទាំងពីរអាចបំពេញរឿងទាំង៧ខាងក្រោមនេះ នោះអ្នកនឹងអាចកសាងគ្រួសារដែលពោរពេញទៅដោយសុភមង្គលបាន។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកមិននឹកឃើញរឿងឈឺចាប់ទាំងឡាយពីមុន ហើយមិននឹកឃើញសង្សារចាស់របស់អ្នកទាំងពីរទៀត នោះមានន័យថា អ្នកជិតអាចដើរចូលជីវិតអាពាហ៍ពិពាហ៍ហើយ។
2. នៅពេលដែលអ្នកចាប់ផ្តើមមិនស្ងើចសរសើរពីស្នេហាផ្អែមល្ហែមនៅក្នុងរឿងនិទាន ព្រោះអ្នកកំពុងតែស្ថិតក្នុងភាពផ្អែមល្ហែម ពោរពេញទៅដោយសុភមង្គល អ្នកអាចចាប់ផ្តើមចាប់ដៃគ្នា ដើម្បីកសាងគ្រួសារបាន។
3. នៅពេលដែលអ្នកទាំងពីរតែងតែពិភាក្សាពីរឿងអនាគត ពីរឿងអាពាហ៍ពិពាហ៍ នោះអ្នកកំពុងតែជិតដើរចូលគ្រួសារថ្មីជាមួយគ្នាបានហើយ។
4. នៅពេលដែលអ្នកអាចនិយាយរឿងលុយជាមួយគ្នា ហើយនិយាយចេញមកអស់ ដោយមិនមានការលាក់ នោះមានន័យថា អ្នកអាចកសាងគ្រួសារជាមួយគ្នាបានហើយ ព្រោះអ្នកទាំងពីរជឿជាក់គ្នាហើយ។
5. នៅពេលដែលអ្នកចាប់ផ្តើមមិនគិតផ្តេសផ្តាសពីគូស្នេហ៍អ្នក ដោយជឿជាក់ និងទុកចិត្តគេខ្លាំង នោះអ្នកអាចដើរចូលជីវិតអាពាហ៍ពិពាហ៍ជាមួយគ្នាបានហើយ។
6. នៅពេលដែលអ្នកជួបនឹងរឿងល្អ ឬមិនល្អ អ្នកទី១ដែលអ្នកចង់ប្រាប់ គឺគេ នោះអ្នកទាំងពីរអាចដល់ពេលដើរចូលជីវិតអាពាហ៍ពិពាហ៍ហើយ ព្រោះអ្នកទាំងពីរទុកគ្នាជាសំខាន់ ដោយមានរឿងល្អ ឬមិនល្អ តែងតែចែករំលែកនឹងគ្នា។
7. មិនថាមានបញ្ហាអ្វីទេ ចិត្តអ្នកមិនប្រែប្រួល ហើយនៅតែចង់រស់នៅជាមួយគេ នោះអ្នកអាចកសាងគ្រួសារជាមួយគ្នាហើយ ព្រោះអ្នកនឹងអាចរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលបាន៕