ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់៣ប្រភេទដែលប្រើយូរគួរតែប្តូរចេញ។ តើមានអ្វីខ្លះទៅ?
- ក្រោយពេលដែលអ្នកប្រើច្រាសដុសធ្មេញយូរ វានឹងអាចផ្ទុកមេរោគលើនោះច្រើន។ នៅពេលដែលអ្នកមិនប្តូរចេញ នោះមេរោគនឹងអាចចូលតាមមាត់របស់អ្នកទៅក្នុងរាងកាយ។ ដូចនេះ ក្រោយពេលដែលអ្នកប្រើបាន៣ខែ អ្នកគួរតែប្តូរថ្មី ទើបមិនធ្វើឲ្យប៉ះពាល់សុខភាព។
- ចង្កឹះឈើក្រោយពេលដែលអ្នកប្រើយូរ វានឹងអាចដុះផ្សិត។ នៅពេលដែលអ្នកមិនប្តូរចេញ វានឹងអាចធ្វើឲ្យសុខភាពរបស់អ្នកប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ អ្នកមិនគួរសន្សំសំចៃហើយមិនប្តូរថ្មីនោះទេ។
- ក្រណាត់លាងចាន ប្រើយូរទៅនឹងអាចផ្ទុកមេរោគលើនោះច្រើន។ ដូចនេះ ក្រោយពេលដែលអ្នកលាងចានរួច អ្នកគួរតែលាងសម្អាតជាមួយទឹកឲ្យស្អាត រួចយកទៅហាលត្រង់កន្លែងដែលមានពន្លឺព្រះអាទិត្យ ព្រមទាំងមានខ្យល់អាកាស ទើបមិនផ្ទុកមេរោគច្រើនលើនោះ។ ជាពិសេស ពេលប្រើយូរក៏គួរតែប្តូរចេញផងដែរ៕