ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែលអាចទទួលបានពីពងមាន់។ តើមានអ្វីខ្លះទៅ?
- តាមការស្រាវជ្រាវបានបង្ហាញថា ក្នុងពងមាន់មានផ្ទុកសារធាតុដែលអាចជួយជម្រះកាកសំណល់ក្នុងសរសៃឈាមរបស់អ្នក ដោយធ្វើឲ្យសរសៃឈាមមិនងាយស្ទះនោះឡើយ។ ដូចនេះ អ្នកនឹងមិនងាយប្រឈមនឹងជំងឺដាច់សរសៃឈាមនោះទេ។
- ក្នុងពងមាន់មានផ្ទុកប្រូតេអ៊ីន វីតាមីន ព្រមទាំងសារធាតុផ្សេងទៀតដែលអាចជួយប៉ូវខួរក្បាលខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកមានការចងចាំល្អ មិនងាយភ្លេចនោះឡើយ។
- នៅក្នុងពងមាន់មានផ្ទុកវីតាមីនអេយ៉ាងច្រើន ដោយអាចជួយការពារភ្នែករបស់អ្នកបានយ៉ាងល្អ។ ដូចនេះ អ្នកអាចញ៉ាំពងមាន់មួយគ្រាប់ជារៀងរាល់ថ្ងៃបាន នោះភ្នែករបស់អ្នកនឹងភ្លឺខ្លាំងណាស់៕