មានអាហារ ជាពិសេសផ្លែឈើ ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់យើង ដើម្បីឱ្យរាងកាយទប់ទល់នឹងជំងឺផ្សេងៗ។ ប៉ុន្តែមនុស្សភាគច្រើនមិនស្គាល់ អាហារមួយចំនួនដែលអាចនិយាយបានថាប៉ះពាល់ដល់សុខភាព ជាពិសេសសុខភាពផ្លូវភេទ។ ប្រសិនបើអ្នកទទួលទានវាជាប្រចាំនោះ វានឹងសម្លាប់អារម្មណ៍ផ្លូវភេទរបស់អ្នកម្តងបន្តិចៗដោយមិនដឹងខ្លួន។
១. ភេសជ្ជៈមានជាតិអាល់កុល
ទោះបីជាការទទួលទានគ្រឿងស្រវឹង អាចរួមចំណែកធ្វើឱ្យពេលវេលាស្និទ្ធស្នាលកាន់តែរីករាយក៏ដោយ វាសំខាន់ណាស់ដែលអ្នកមិនទទួលទានវាច្រើនពេក។ ការប្រើប្រាស់គ្រឿងស្រវឹងហួសកម្រិត គឺទទួលខុសត្រូវចំពោះការថយចុះនៃអរម៉ូនតេស្តូស្តេរ៉ូន ដែលទាក់ទងដោយផ្ទាល់ទៅនឹងចំណង់ផ្លូវភេទ។
២. ប្រូតេអ៊ីនសណ្តែកសៀង
សណ្តែកសៀងគឺពិតជាមានប្រយោជន៍ខ្លាំងសម្រាប់ការសម្រាលការឈឺចាប់សុដន់របស់ស្រ្តីនៅពេលមករដូវ តែវាក៏មានទំនាក់ទំនងធ្វើឱ្យកើនឡើងកម្រិតអរម៉ូនអឺស្រ្តូសែនផងដែរ។ គ្រូពេទ្យផ្តល់ដំបូន្មានដល់បុរស និងស្ត្រីដែលស្វែងរកជីវិតផ្លូវភេទ ដែលមានសុខភាពល្អ ជៀសវាងពីការទទួលទានសណ្តែកសៀង ព្រោះថាការទទួលទានវាជាប្រចាំនឹងធ្វើឱ្យមានការធ្លាក់ចុះអារម្មណ៍ពុះកញ្ជ្រោលផ្លូវភេទ។
៣. ពោតលីង
ការមើលកុន អាចជួយផ្តើមអារម្មណ៍ផ្លូវភេទបាន តែការញ៉ាំពោតលីងអាចនឹងធ្វើឱ្យអារម្មណ៍ផ្លូវភេទអ្នកធ្លាក់ចុះ។ ហេតុផលសម្រាប់បញ្ហានេះគឺថា សារធាតុគីមីដូចជាអាស៊ីតពែភ្លុយរ៉ូអុកតាណូអិច (perfluorooctanoic) ត្រូវបានរកឃើញនៅក្នុងស្រទាប់ថង់ដែលដាក់ពោតលីង អាចសម្លាប់ចំណង់ផ្លូវភេទរបស់អ្នក។ ហើយក្រៅពីការសម្លាប់ចំណង់ផ្លូវភេទ ការសិក្សាថ្មីបានបង្ហាញថា សារធាតុនេះ គឺជាផ្នែកមួយនៃសមាសធាតុដែលអាចត្រូវបានផ្សារភ្ជាប់ទៅនឹងភាពគ្មានកូន មហារីកថ្លើម មហារីកពងស្វាស និងមហារីកលំពែង៕