ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបន្លែ៣ប្រភេទដែលម៉ាក់ៗពោះធំមិនគួរបរិភោគ។ តើមានអ្វីខ្លះទៅ?
- ទោះបីជាអ្នកចូលចិត្តញ៉ាំនំគូឆាយយ៉ាងណាក៏ដោយក៏ក្រោយពេលដែលអ្នកពរពោះ អ្នកគួរតែកុំបរិភោគដែរ ព្រោះនៅពេលដែលអ្នកពិសារស្លឹកគូឆាយច្រើន នឹងធ្វើឲ្យប៉ះពាល់ដល់ស្បូនបាន។ ជាហេតុដែលអាចធ្វើឲ្យអ្នកបាត់បង់កូនក្នុងផ្ទៃដោយមិនដឹងខ្លួន។
- ត្រចៀកកណ្តុរក៏មិនអាចបរិភោគក្នុងពេលពោះធំដែរ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃ ដោយធ្វើឲ្យសុខភាពកូនប្រឈមនឹងគ្រោះថ្នាក់ណាស់។ ដូចនេះ អ្នកមិនគួរញ៉ាំច្រើននោះឡើយ។
- ប្រសិនជាអ្នកម្តាយមិនចង់ឲ្យកូនក្នុងផ្ទៃប្រឈមនឹងគ្រោះថ្នាក់ គួរតែកាត់បន្ថយពិសារត្រកួន។ ដូចនេះ បើអ្នកមិនចង់ឲ្យកូនគ្រោះថ្នាក់ បន្លែ៣មុខនេះ គួរតែប្រយ័ត្នក្នុងការបរិភោគឲ្យបានខ្ពស់៕