ប្រសិនជាអ្នកមិនចង់ក្លាយជាភរិយាដែលស្វាមីមិនខ្វាយខ្វល់ អ្នកមិនគួរធ្វើជាប្រពន្ធ១០ប្រភេទនេះឡើយ។ តើមានអ្វីខ្លះទៅ?
1. សម្រស់ អាចនិយាយបានថាជាកត្តាទី១ដែលអាចធ្វើឲ្យបុរសចាប់ចិត្ត។ ប៉ុន្តែមានពេលខ្លះ ចរិត ក៏សំខាន់ដែរ បើសម្ជស្សមិនបាន តែចរិតល្អ នោះនឹងអាចទាក់ចិត្តស្វាមីបានជាប់។ ផ្ទុយទៅវិញ បើអ្នកមិនស្អាត ហើយចរិតមិនបាន នោះគ្មានប្តីណាអាចរស់នៅជាមួយអ្នកបានឡើយ។ ដូចនេះ អ្នកគួរតែចេះកែចរិតឲ្យល្អ ទើបអាចចាប់ចិត្តប្តីបានជាប់។
2. នៅពេលដែលអ្នកមិនចេះចម្អិនម្ហូប ប៉ុន្តែមានប្តីចម្អិនពិសារ តែអ្នកបែរជារិះគន់ទៅវិញ ថាគេធ្វើមិនឆ្ងាញ់ ហើយឲ្យគេនាំទៅក្រៅពិសារ។ បើអ្នកធ្វើបែបនេះក្នុងរយៈពេលយូរ ស្វាមីអ្នកនឹងខកចិត្តខ្លាំង ដោយមិនពេញចិត្ត ហើយក៏មិនចង់រស់នៅជាមួយអ្នកទៀតទេ។
3. បើអ្នកមិនមានការងារធ្វើ ហើយចាំប្តីចិញ្ចឹម អ្នកមិនគួរតែងតែរិះគន់ពីការងារគេទេ ដោយនិយាយបញ្ឈឺគេថា គេគ្មានសមត្ថភាពរកបានចំណូលខ្ពស់។ គ្មានស្វាមីណាអាចទ្រាំនឹងពាក្យសម្តីអស់នេះបានទេ ទោះបីជាគេស្រឡាញ់អ្នកខ្លាំងយ៉ាងណាក៏ដោយ។ ដូចនេះ អ្នកគួរតែរៀនចេះស្កប់ស្កល់ ទើបគ្រួសារអ្នកអាចការពារបាន។
4. បើអ្នកជាកូនប្រសារដែលមិនមានភាពកត្តញ្ញូ អ្នកមិនគួររារាំងមិនឲ្យស្វាមីអ្នកបំពេញភាពកត្តញ្ញូនេះទេ ព្រោះបើអ្នកហាមគេច្រើន នោះគេនឹងស្អប់អ្នកខ្លាំងណាស់។
5. អ្នកគួរតែធ្វើជាប្រពន្ធដែលមានភាពទន់ភ្លន់ សុភាពរាបសារ ដោយមិនគួរធ្វើជាភរិយា ដែលស្រែកខ្លាំងៗដាក់ប្តីនៅមុខមហាជនឡើយ ព្រោះអាចធ្វើឲ្យគេបាត់បង់មុខមាត់យ៉ាងងាយ។ ដូចនេះ អ្នកគួរតែចេះទុកមុខមាត់ដល់គេ ទើបគេអាចស្រឡាញ់អ្នកខ្លាំង។
6. អ្នកមិនគួរតែងតែមើលរំលងការលះបង់របស់គេឡើយ ព្រោះអាចធ្វើឲ្យគេអន់ចិត្តបាន។ ដូចនេះ អ្នកគួរតែចេះសរសើរគេខ្លះ ទើបគេអាចសប្បាយចិត្ត ហើយពេញចិត្តអ្នក។
7. នៅពេលដែលអ្នកតែងតែស្តីឲ្យស្វាមីអ្នកថាគេចាយច្រើន នោះគេនឹងមិនពេញចិត្តនឹងអ្នកឡើយ។ ដូចនេះ អ្នកគួរតែប្រើវិធីផ្សេង ដើម្បីបង្ហាញគេឲ្យដឹងពីផលវិបាកនៃការចំណាយច្រើនរបស់គេ ទើបគេអាចដឹងខ្លួនខុស។
8. បើអ្នកតែងតែរអ៊ូរទាំ ហើយមិនឲ្យស្វាមីតមាត់ នោះមនោសញ្ចេតនាអ្នកនឹងអាចកើតមានបញ្ហាគ្រប់ពេល ព្រោះគ្មានបុរសណាអាចទ្រាំនឹងការរអ៊ូរទាំរបស់ប្រពន្ធឡើយ។
9. អ្នកមិនគួរធ្វើជាភរិយាដែលមិនស្មោះត្រង់នោះទេ ព្រោះគ្មានប្តីណាអាចទ្រាំបានឡើយ។ បើស្វាមីអ្នកមានស្រី ក៏អ្នកមិនអាចទ្រាំបានដែរ។ ដូចនេះ អ្នកគួរតែធ្វើជាប្រពន្ធដែលល្អ ទើបអាចទទូលបានការស្រឡាញ់ពីប្តីអ្នក៕