ការទទួលទានអាហារគឺពិតជាសំខាន់ណាស់ សម្រាប់សុខភាពរាងកាយ។ តែមិនមែនគ្រប់អាហារ សុទ្ធតែមានជីវជាតិល្អនោះទេ។ អ្នកអាចនឹងញ៉ាំច្រើន តែមិនប្រាកដថា រាងកាយមានអាហារបំប៉ន់គ្រប់គ្រានឡើយ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់នូវសញ្ញា៣យ៉ាង ដែលបង្ហាញថា រាងកាយអ្នកកំពុងតែខ្វះជីវជាតិចិញ្ចឹម។
១. មានអារម្មណ៍អស់កម្លាំង
បើសិនជាអ្នកអស់កម្លាំងគ្រប់ពេល វាអាចជាសញ្ញាមួយដែលអ្នកមិនទទួលបានជាតិដែលគ្រប់គ្រាន់ហើយ។ ការដែលមានជីវជាតិមួយនេះក្នុងខ្លួនតិចពេក អាចនាំឲ្យកង្វះគ្រាប់ឈាម ដោយសារតែអ្នកមិនអាចបង្កើកោសិកាគ្រាប់ឈាមបានគ្រប់គ្រាន់។ វាក៏អាចជាសញ្ញាមួយដែលបញ្ជាក់ អ្នកមិនទទួលបានជាតិប្រូតេអ៊ីនគ្រប់គ្រាន់ដែរ។ មនុស្សចាស់ភាគច្រើនមិនទទួលបានជីវជាតិទាំងនេះគ្រប់គ្រាន់ពីរបបអាហារឡើយ។
២. បញ្ហាធ្មេញ
មាត់របស់អ្នកគឺជាកន្លែងដំបូងគេដែលបង្ហាញសញ្ញានៃការកង្វះអាហារូបត្ថម្ភ។ ការកង្វះវីតាមីន C អាចធ្វើឲ្យហូរឈាម រលាកអញ្ចាញធ្មេញ ឬកើតជំងឺអញ្ចាញធ្មេញជាដើម។ ករណីធ្ងន់ធ្ងរគឺថា អ្នកអាចនឹងបាក់ធ្មេញថែមទៀតផង។ បើសិនជាអ្នកបាក់ធ្មេញមែននោះ ការផ្លាស់ប្តូរជម្រើសរបបអាហារប្រហែលជាអាចជួយអ្នកបាន។ បើសិនជាមាត់ឈឺ ហើយមានបញ្ហាច្រើនទាក់ទងនឹងធ្មេញ យកល្អគួរតែព្យាយាមញ៉ាំអាហារផ្តល់សុខភាពឲ្យបានច្រើនវិញ ដើម្បីជួយទាំងសុខភាពទូទៅ និងធ្មេញ។
៣. ការឆ្លើយតបប្រព័ន្ធភាពស៊ាំយឺត
បើសិនជាមិនមានជីវជាតិត្រឹមត្រូវទេ រាងកាយអ្នកនឹងមិនអាចបង្កើតកោសិកាគ្រាប់ឈាមសដើម្បីប្រឆាំងនឹងជំងឺដូចជា ការបង្ករោគ ឬមហារីកបានទេ។ ជីវជាតិសំខាន់ៗភាគច្រើនគឺដើរតួនាទីជម្រុញដល់ភាពខ្លាំងរបស់ប្រព័ន្ធភាពស៊ាំ ដោយមានដូចជា ប្រូតេអ៊ីន និងស័ង្គសី ជាមួយនឹងវីតាមីន A, C និង E៕