សម្រាប់បុរស និងស្ត្រី ការសម្រេចក្តីសុខផ្លូវភេទគឺមិនដូចគ្នាទេ។ ការរួមភេទដ៏អស្ចារ្យកើតឡើងនៅពេលដែលចំណាប់អារម្មណ៍ត្រូវបានស៊ីគ្នា និង ដល់ចំណុចកំពូលរៀងខ្លួន។ ប្រសិនបើមិនដូច្នោះទេ ការរួមភេទរបស់អ្នកនឹងមិនមែនជាសកម្មភាពដែលអ្នកពេញចិត្តនឹងធ្វើនោះទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុ៣យ៉ាងដែលធ្វើឱ្យការរួមភេទរបស់អ្នកមិនមែនជាសកម្មភាពដែលមានក្តីសុខ។
១. មិនមានការសន្ទនាស៊ីជម្រៅ
ការរួមភេទ គឺជាការធ្វើសកម្មភាពស្និទ្ធស្នាលកម្រិតកំពូល និង ការយល់ពីគ្នាទៅវិញទៅមកលើសពីមិត្តភ័ក្រ្តនិងទំនាក់ទំនងធម្មតាៗផ្សេងទៀត។ ការនិយាយបើកចំហអំពីចិត្ត និង ភាពស្រណុករបស់ខ្លួនឱ្យភាគីម្ខាងទៀតបានដឹង គឺជារឿងសំខាន់។ ប្រសិនបើការសន្ទនាបែបនេះ មិនទាន់បានប្រព្រឹត្តទៅទេនោះ ការរួមភេទរបស់អ្នកនឹងមិនមានអារម្មណ៍ថាស្និទ្ធស្នាលនឹងគ្នានោះទេ។
២. មានការសង្ស័យ
ក្តីបារម្ភ ការភ័យខ្លាច និង គំនិតមិនជឿទុកចិត្តលើដៃគូ គឺបំផ្លាញក្តីសុខក្នុងការរួមភេទ។ នៅពេលដែលខាងស្រីគិតសង្ស័យពីសេចក្តីស្នេហារបស់ម្ខាងជាងបុរស នោះនាងនឹងដាច់អារម្មណ៍សុខស្រួលជាក់ជាមិនខាន។ ការជឿទុកចិត្តគ្នាគឺជារឿងសំខាន់ ហើយអ្វីដែលសំខាន់នោះ គឺការការពារដោយប្រើប្រាស់ស្រោមអនាម័យ ប្រសិនបើមិនចង់គិតសង្ស័យច្រើន។
៣. ភាពដដែលៗ
សម្រាប់គូស្វាមីភរិយាមួយចំនួន ការរួមភេទបានក្លាយទៅជារឿងដដែលៗក្នុងជីវិតស្នេហារបស់ពួកគេ។ ដូចនេះហើយ បើទោះបីជារួមភេទជាមួយនឹងដៃគូដដែលៗក៏ដោយ ក៏អ្នកគួរសាកល្បងក្បាច់ថ្មីៗ ដើម្បីទទួលបានអារម្មណ៍ប្លែក និង ក្តីសុខថ្មីៗ។ ការរួមភេទ គួរតែជាសកម្មភាពសប្បាយរីករាយ និង មិនមែនជាកាព្វកិច្ចនោះទេ៕