មានកំហុសទូទៅមួយចំនួនដែលមនុស្សភាគច្រើនធ្វើភ្លាមៗបន្ទាប់ពីរួមភេទ ដែលអាចបង្កើនហានិភ័យនៃការឆ្លងមេរោគ ។ កំហុសទាំងនោះ អាចនឹងមើលមកមិនដូចជាកំហុស ដោយសារតែវាអាចជាអ្វីដែលមនុស្សភាគច្រើនបានធ្វើ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីកំហុសទាំង៣យ៉ាង ដែលស្រ្តីមិនត្រូវធ្វើ ក្រោយពីរួមភេទជាមួយនឹងដៃគូបុរសរួច។
១. ស្លៀកពាក់ខោអាវតឹង ក្រោយរួមភេទរួច
រាងកាយរបស់អ្នកឡើងកម្តៅក្រោយពេលរួមភេទ ហើយរាងកាយអ្នកអាចនឹងចេញញើសក្រោយពីរួមភេទរួច។ ប្រសិនបើអ្នកស្លៀកខោនីឡុង ឬ សាច់ក្រណាត់មិនមែនផ្សំពីធម្មជាតិ វាអាចបង្កើតជាការកកិតដ៏រំខានមួយ។ ជាងនេះទៅទៀត អាវខោសាច់នីឡុងទាំងនោះអាចនាំឱ្យមានការរមាស់ បន្ទាប់ពីបានប៉ះនឹងទឹករំអិលទ្វារមាស។
២. ភ្លេចលាងដៃរបស់អ្នក
អ្នកបានប៉ះប្រដាប់ភេទរបស់ដៃគូរបស់អ្នក។ ដូច្នេះហើយ ត្រូវតែសម្អាតដៃរបស់អ្នក ដើម្បីបញ្ឈប់ការរីករាលដាលនៃបាក់តេរី។ ការមិនធ្វើបែបនេះអាចនាំឱ្យមានការឆ្លងបាក់តេរីច្រើនមុខ ដល់កន្លែងផ្សេងៗទៀតនៃសារពាង្គកាយ។
៣. ការត្រាំទឹកក្តៅជាមួយដៃគូ
ការឱបគ្នាជាមួយនឹងដៃគូក្នុងអាងទឹកក្តៅអាចស្តាប់ទៅហាក់ដូចជាផែនការដ៏ល្អមួយបន្ទាប់ពីការរួមភេទ ប៉ុន្តែវាអាចនឹងបង្កើនឱកាសនៃការឆ្លងមេរោគ។ ការងូតទឹកក្តៅឧណ្ណៗ អាចផ្តល់សីតុណ្ហភាពអំណោយផលដល់បាក់តេរី។ ការនៅក្នុងកន្លែងនោះពោរពេញដោយទឹកក្តៅសម្រាប់រយៈពេលដ៏យូរ ក៏នឹងមានន័យថាបាក់តេរីបានចូលទៅផ្នែកផ្សេងៗនៃរាងកាយរបស់អ្នកបានកាន់តែច្រើនផងដែរ។ នេះនឹងមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សុខភាពប្រដាប់បន្តពូជរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់របស់ដៃគូរអ្នកទៀតផង៕