មិនថាផ្អែមក្នុងសេចក្តីស្នេហាឬផ្អែមក្នុងអាហារនោះទេ នរណាគេក៏ចូលចិត្តផ្អែមដែរ។ ភាពផ្អែមល្អែមក្នុងសេចក្តីស្នេហា គឺមិនប៉ះពាល់ដល់សុខភាពទេ តែភាពផ្អែមក្នុងអាហារ ធ្វើឱ្យសុខភាពយើងមានបញ្ហា។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីបញ្ហាសុខភាព៣យ៉ាង ដែលងាយនឹងកើតមានលើអ្នកចូលចិត្តទទួលទានផ្អែមៗ។
១. ជំងឺទឹកនោមផ្អែមប្រភេទទី២
ការកើនឡើងនូវកម្រិតជាតិស្ករខ្ពស់នៅក្នុងឈាម គឺជាកត្តាចម្បងដែលបង្កហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។ ហើយការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិស្ករច្រើន គឺជាមូលហេតុទូទៅបំផុតមួយដែលបង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ ប្រសិនបើអ្នកមានម្តាយឬឪពុកជាអ្នកជំងឺទឹកនោមផ្អែមទៀតនោះ ហានិភ័យគឺមានកាន់តែខ្ពស់។
២. ឡើងមុនលើស្បែក
អាហារដែលមានផ្ទុកជាតិស្ករបន្ថែម អាចបណ្ដាលអោយកម្រិតនៃអាំងស៊ុយលីនកើនឡើង។ ភ្លាមៗនៅពេលគ្លុយកូសចូលក្នុងឈាម វានឹងបង្កើតដំណើរការស្មុគស្មាញជាបន្តបន្ទាប់ ក្នុងរាងកាយ ដែលបង្កការរលាកនិងបញ្ហាស្បែកផ្សេងៗ រួមទាំងការឡើងមុន។ លើសពីនេះទៅទៀតអាំងស៊ុយលីនបង្កើនភាពសកម្មនៃក្រពេញខ្លាញ់ទាំងអស់ក្នុងស្បែក ព្រមទាំងដំណើរការនៃការរលាកផងដែរ។
៣. ជំងឺមហារីក
បញ្ហាដ៏គួរអោយព្រួយបារម្ភខ្លាំងមួយទៀតនៃការទទួលទានអាហារផ្អែម ឬជាតិស្ករច្រើន គឺហានិភ័យនៃជំងឺមហារីក។ នេះមានន័យថា ការទទួលទានអាហារផ្អែមច្រើនពេកយូរទៅនឹងបណ្ដាលអោយអ្នកប្រឈមមុខនឹងជំងឺមហារីកនៅថ្ងៃណាមួយ។ ជាតិផ្អែមនឹងបង្កើនទម្ងន់ ហើយកោសិកាខ្លាញ់ហួសប្រមាណក្នុងរាងកាយ នាំឱ្យមានការបញ្ចេញអរម៉ូនបង្កជំងឺមហារីក៕