ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេលទាំង៥ដែលមនុស្សស្រីមិនអាចរួមភេទបាន។ តើមានអ្វីខ្លះទៅ?
- ក្នុងពេលដែលនារីមានជំងឺធ្ងន់ធ្ងរ មិនគួររួមភេទឡើយ ព្រោះអាចនាំមេរោគចូលទៅក្នុងរាងកាយ ដោយធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរជាងមុនបាន។
- ក្រោយពេលដែលផឹកស្រវឹងរួចមិនគួរធ្វើការរួមភេទឡើយ បើមិនប្រយ័ត្នមានផ្ទៃពោះ នឹងធ្វើឲ្យកូនមានសុខភាពមិនល្អឡើយ ព្រោះជាតិអាកុលទាំងនោះអាចបំផ្លាញសុខភាពកូនបាន។
- ក្នុងពេលដែលអ្នកមករដូវ មិនគួររួមភេទឡើយ ព្រោះអាចនាំមេរោគចូលតាមស្បូនបាន។ ជាពិសេស វាក៏អាចធ្វើឲ្យឈាមរដូវអ្នកធ្លាក់ច្រើនជាងមុន និងកើតអាការៈឈឺពោះផងដែរ។ ជាងនេះទៅទៀត ក្នុងពេល៣ថ្ងៃក្រោយអស់រដូវក៏មិនអាចរួមភេទបានផងដែរ ព្រោះវាជាពេលដែលស្បូនកំពុងតែវិលមកភាពដើម។ បើអ្នកហ៊ានតែរួមភេទ នឹងអាចនាំយកមេរោគចូលទៅច្រើនណាស់។
- ក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ និងពេលជិតកើត អ្នកម្តាយមិនអាចរួមភេទបានឡើយ។ ក្នុងដំណាក់កាលដំបូង អ្នកម្តាយមិនអាចរួមភេទបាន ព្រោះអាចធ្វើឲ្យរលូតកូនដោយមិនដឹងខ្លួន។ ចំណែកក្នុងពេលជិតកើត បើនៅតែរួមភេទ ស្បូននឹងអាចបើកមុនកំណត់ ដោយធ្វើឲ្យអ្នកអាចកើតមុនខែបាន។
- ក្រោយពេលដែលសម្រាលកូនរួមភ្លាម អ្នកម្តាយក៏មិនគួររួមភេទភ្លាមនោះដែរ ព្រោះស្បូននៅមិនទាន់ជាសះស្បើយឡើយ ដោយនៅសភាពខ្សោយដដែរ។ ដូចនេះ បើប្រញាប់រួមភេទ នោះនឹងធ្វើឲ្យស្បូនគ្រោះថ្នាក់ណាស់៕