តើអ្នកធ្លាប់ឈឺបំពង់កក្រោយពេលក្រោកពីគេងឬអត់? ទាល់តែអ្នកក្រោកឡើងផឹកទឹក ហើយទៅដុសធ្មេញទើបបាត់។ ប្រសិនបើអ្នកធ្លាប់ ថ្ងៃនេះ អ្នកនឹងបានស្គាល់ថា មូលហេតុអ្វីដែលធ្វើឲ្យអ្នកឈឺបែបនេះ។ ខាងក្រោមគឺជាមូលហេតុ៣យ៉ាង ដែលធ្វើឲ្យអ្នកឈឺបំពង់ក ក្រោយពេលក្រោកពីគេងនៅពេលព្រឹក។
១. ខ្សោះជាតិទឹក
ការគេងលក់ដោយមិនផឹកទឹក ក៏អាចធ្វើឲ្យបំពង់កងាយនឹងស្ងួតខ្លាំងដែរ ហើយក៏ជាដើមហេតុដ៏ញឹកញាប់មួយនៃការឈឺបំពង់កថែមទៀតផង។ បើសិនជាអ៊ីចឹងមែន យកល្អគួរតែព្យាយាមញ៉ាំទឹកឲ្យបាន ៨កែវក្នុងមួយថ្ងៃ។
២. ការច្រាលអាស៊ីតក្រពះ
វាអាចជាហេតុផលដ៏ធំមួយដែលបញ្ជាក់ថា ការច្រាលអាស៊ីតក្រពះនឹងធ្វើឲ្យអ្នកឈឺបំពង់ករនៅជារៀងរាល់ព្រឹក។ ការច្រាលអាស៊ីតក្រពះនេះអាចកើតឡើងនៅពេលអ្នកកំពុងតែគេងជាច្រើនម៉ោង ហើយក៏អាចធ្វើឲ្យរលាក និងហើមបំពង់កបានដែរ។
៣. ការស្រមុក
បើសិនជាអ្នកត្រូវបានគេនិយាយថា អ្នកគេងស្រមុកលឺៗ វាក៏ទំនងជាដើមហេតុដ៏ធំមួយនៅពីក្រោយការឈឺបំពង់កដែរ។ ដោយសារតែ មាត់អ្នកងាយនឹងបើកនៅពេលលង់លក់សុបិន្ត បំពង់កអាចនឹងងាយស្ងួតខ្លាំងថែមទៀត។ រឿងនេះនឹងធ្វើឲ្យមានអារម្មណ៍ឈឺនៅពេលព្រឹកជាមិនខាន ៕