ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
បុគ្គលដែលកើតក្នុងឆ្នាំជូត ជាមនុស្សដែលមិនចូលចិត្តរឹងទេគឺចូលចិត្តទន់ ថែមទាំងជាបុគ្គលដែលមានមាត់ផ្សេងចិត្តផ្សឹង។ ជាពិសេស គេជាមនុស្សដែលតែងតែខ្វះអារម្មណ៍សុវត្ថិភាព។ ប៉ុន្តែគេអាចនឹងងាយចាញ់បោកអ្នកដទៃ ដោយសារតែចិត្តទន់។
ឆ្នាំឆ្លូវ
អ្នកដែលកើតក្នុងឆ្នាំឆ្លូវ ជាបុគ្គលដែលមានចិត្តស្មោះ ដោយចូលចិត្តអ្វីនឹងស្រឡាញ់រហូត។ ប៉ុន្តែគេខ្លាចភាពឯកកោរ។ ជាពិសេស គេជាបុគ្គលដែលចូលចិត្តធ្វើជាខ្លាំងក្នុងពេលឈ្លោះគ្នា ប៉ុន្តែក្រោយពេលឈ្លោះរួច គេនឹងទៅលួងជាមិនខានឡើយ។
ឆ្នាំខាល
មនុស្សដែលកើតក្នុងឆ្នាំខាល ជាអ្នកដែលស្អប់អ្នកដទៃកុហក។ ជាពិសេស គេជាបុគ្គលដែលមិនចេះចងគំនុំនឹងនរណាឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ពេលដែលគេជួបនឹងរបស់ដែលស្រឡាញ់ នឹងពិបាកជ្រើសរើសណាស់។ ប៉ុន្តែគេជាបុគ្គលដែលជួបនឹងឧបសគ្គធំ នឹងងាយបោះបង់ចោលណាស់៕