ការរួមភេទមិនមែនគ្រាន់តែធ្វើឱ្យតែបានៗនោះទេ ជាពិសេសសម្រាប់សុភាពបុរសដែលមានទំនួលខុសត្រូវនិងចិត្តស្មោះជាមួយនឹងដៃគូ។ វាទាមទារឱ្យយើងយកចិត្តទុកដាក់ទាំងមុនពេល កំឡុងពេល និង ក្រោយពេលរួមភេទ។ ថ្ងៃនេះអ្នកនឹងបានស្គាល់ពីទម្លាប់ល្អ៣យ៉ាង ដែលបុរសគួរតែធ្វើចំពោះដៃគូរបស់ខ្លួន ក្រោយពីរួមភេទរួច។
១. បន្តធ្វើឱ្យនាងមានអារម្មណ៍ពិសេសលើគ្រែ
អ្នកបានដល់ត្រើយហើយ តែភាគច្រើនគឺខាងសុភាពនារីមិនទាន់នៅឡើយទេ។ ពួកគេត្រូវចំណាយពេលយូរក្នុងការធ្វើឱ្យសម្រេចអារម្មណ៍កំពូល។ ដូចនេះ អ្នកត្រូវតែធ្វើសកម្មភាពចេញមកឱ្យនាងដឹងថា អ្នកមានចិត្តចង់ជួយនាងឱ្យដល់ត្រើយជាមួយនឹងអ្នកដែរ។ អ្វីដែលកាន់តែពិសេសនោះគឺថា នាងអាចនឹងអនុញ្ញាតឱ្យអ្នកធ្វើវាម្តងទៀត នៅពេលក្រោយ ពេលដែលអ្នកចង់ទៀត។ នេះគឺមិនមែនឱ្យតែម្តងហើយចប់នោះទេ។
២. ផ្តោះផ្តងវាចា
វាអាចមានអារម្មណ៍ចម្លែក ប៉ុន្តែការនិយាយអំពីអ្វីដែលទើបតែលាតត្រដាង អាចផ្តល់នូវចំណុចដ៏មានតម្លៃសម្រាប់ភាគីទាំងពីរ។ ប្រាប់នាងពីអ្វីដែលអ្នកស្រលាញ់ និង សួរនាងពីអ្វីដែលល្អសម្រាប់នាង។ ដូចគ្នានេះដែរ វាជាពេលវេលាមួយដែលអ្នកអាចនិយាយពីរបៀប ដើម្បីបំពេញចិត្តគ្នាទៅវិញទៅមក ដែលអាចនាំឱ្យមានការរួមភេទកាន់តែល្អជាងមុននៅពេលក្រោយ។
៣. ងូតទឹកជាមួយគ្នា
អ្នកមិនត្រឹមតែកាត់បន្ថយឱកាសរបស់អ្នកឆ្លងជំងឺកាមរោគប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឱ្យអ្នកអាចទទួលបានបទពិសោធន៍ក្រោយរួមភេទដ៏ស្និទ្ធស្នាល។ វាជាវិធីដ៏ល្អមួយក្នុងការចុះមកពីទីខ្ពស់របស់អ្នក ហើយវាធ្វើឱ្យអ្នកទាំងពីរមានអារម្មណ៍ថាមានទំនាក់ទំនងល្អ និង មានអនាម័យ៕