អ្នកខ្លះប្រហែលជាគិតថា «ធ្វើដូចអត់មានផ្ទះនៅ បានមកដេកនៅវាលតាមរមណីយដ្ឋានបែបនេះ» នៅពេលដែលឃើញគេទៅដើរលេងលក្ខណៈលំហែកាយធម្មជាតិ។ អ្នកដែលគិតបែបនេះ ប្រហែលជាមិនដឹងទេថា ការធ្វើដូចនេះមានប្រយោជន៍ជាច្រើនដល់សុខភាព ។
១. មុខងារខួរក្បាលនិងរាងកាយមានភាពប្រសើរឡើង
ខួរក្បាលរបស់យើងប្រើប្រាស់អុកស៊ីសែនច្រើន ដើម្បីដំណើរការ។ វាមិនមែនជារឿងអាថ៌កំបាំងទេ ដែលយើងដកដង្ហើមចូលអុកស៊ីសែនបានល្អប្រសើរសម្រាប់យើង។ ដូច្នេះការគេងនៅខាងក្រៅ មិនមែនគ្រាន់តែជាការបន្ធូរអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ល្អសម្រាប់ទាំងរាងកាយនិងខួរក្បាលរបស់យើងផងដែរ!
២. កំរិតភាពស៊ាំកើនឡើង
ការសិក្សាមួយនៅប្រទេសជប៉ុនបានបង្ហាញថា ការចំណាយពេលប្រហែល ២ម៉ោងនៅក្រៅផ្ទះក្រោមម្លប់ឈើ ជារៀងរាល់ថ្ងៃមានអត្ថប្រយោជន៍ច្រើនសម្រាប់យើង។ អត្ថប្រយោជន៍ដូចជា សម្ពាធឈាមទាប អរម៉ូនស្រ្តេសថយចុះ អត្រាជីពចរទាប ក៏ដូចជាប្រព័ន្ធភាពស៊ាំកើនឡើង។
៣. កម្រិតស្ត្រេសធ្លាក់ចុះ
ការសិក្សាមួយបានបង្ហាញថា សូម្បីតែការមើលរូបដើមឈើ ក៏ជួយកាត់បន្ថយភាពតានតឹងរបស់អ្នក ហើយការក្រឡេកមើលដើមឈើមែនទែន នឹងកាន់តែមានប្រយោជន៍ដល់សុខភាពផ្លូវចិត្តរបស់យើង។ មិនត្រឹមតែប៉ុណ្ណឹងទេ សម្លេងសត្វយំក្នុងព្រៃក៏ធ្វើឱ្យយើងស្ងប់ចិត្តផងដែរ៕