ជំងឺកាមរោគ គឺជាជំងឺឆ្លងដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈទំនាក់ទំនងជិតស្និទ្ធនិងផ្លូវភេទ។ ការព្យាបាលជំងឺនេះ ទាមទារវត្តមានរបស់វេជ្ជបណ្ឌិត ទើបទទួលបានការព្យាបាលមួយយ៉ាងត្រឹមត្រូវ។ សម្រាប់ថ្ងៃនេះ យើងខ្ញុំសុំលើកយកអាហារ៣មុខ ដែលត្រូវបានគេសិក្សាឃើញថា មានសារធាតុប្រឆាំងនឹងជំងឺនេះ។
១. ខ្ទឹមស
ខ្ទឹមសត្រូវបានគេស្គាល់ថា មានលក្ខណៈសម្បត្តិព្យាបាលតាមបែបធម្មជាតិ ហើយវាមានលក្ខណៈប្រឆាំងនឹងបាក់តេរី មេរោគផ្សិត និងវីរុស។ ខ្ទឹមសដែលជាឱសថបង្កើនភាពស៊ាំនេះ ក៏មានសមាសធាតុគីមីមួយឈ្មោះ អាលីស៊ីន ដែលរារាំងការលូតលាស់ និងថែមទាំងសម្លាប់មេរោគទៀតផង។ ដើម្បីទទួលបានអត្ថប្រយោជន៍ពីឱសថធម្មជាតិនេះ អ្នកជំនាញបានណែនាំឱ្យទទួលទានខ្ទឹមស១ទៅ២កំពឹសជារៀងរាល់ថ្ងៃ។
២. ប្រេងដូង
ប្រេងដូងមានលក្ខណៈប្រឆាំងមេរោគផ្សិត បាក់តេរី និង វីរុស ព្រមទាំងជាក្រែមរក្សាសំណើមដែលមានសុវត្ថិភាពល្អសម្រាប់ស្បែកងាយប្រតិកម្ម។ ប្រេងដូងក៏មានផ្ទុកអាស៊ីតខ្លាញ់ ដែលមានឈ្មោះថា អាស៊ីឡូរីក ដែលផ្តល់ឱ្យប្រេងដូងនូវលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី។ ការប្រើប្រាស់ប្រេងដូងនឹងជួយកាត់បន្ថយហានិភ័យនេះ។
៣. ខ្ញី
ខ្ញីមានសមត្ថភាពទប់ស្កាត់ការលូតលាស់ និងថែមទាំងអាចសម្លាប់មេរោគក្នុងមាត់ទៀតផង។ នៅក្នុងការសិក្សាមួយដែលបានពិនិត្យផលប៉ះពាល់នៃខ្ញីនិងថ្នាំអង់ទីប៊ីយោទិច ទៅលើបាក់តេរី Staphylococcus aureus និង S. pyreus បានរកឃើញថា ខ្ញីមានសមត្ថភាពខ្ពស់ក្នុងការសម្លាប់បាក់តេរីទាំងនោះ៕