ទំនាក់ទំនងស្និទ្ធស្នាលរវាងគូស្នេហ៍ឬប្តីប្រពន្ធ មានលក្ខណៈពិសេសជាងទំនាក់ទំនងដទៃទៀត ដោយសារតែភាពស្និទ្ធស្នាលនេះគឺស្និទ្ធបានស្គាល់គ្រប់កន្លែងលើរាងកាយ និង ផ្នែកផ្លូវចិត្ត។ វាជាទំនាក់ទំនងមិនមែនសម្រាប់មនុស្ស៣នាក់ តែរវាងតែមនុស្ស២នាក់ប៉ុននោះ។ ដូចនេះហើយ ការឱ្យមនុស្សច្រើនគ្នាដឹងរឿងគ្រប់យ៉ាងរបស់អ្នកទាំង២ គឺមិនល្អនោះទេ។ ថ្ងៃនេះ យើងមានចំនុច៣យ៉ាង ដែលគូស្នេហ៍មិនគួរឱ្យអ្នកផ្សេងដឹង។
១. បញ្ហាទាក់ទងនឹងការរួមភេទ
ការនិយាយពីទង្វើនៃការរួមភេទជាមួយនឹងគូស្នេហ៍របស់អ្នក ប្រាប់ទៅកាន់មិត្តភ័ក្រ្តរបស់អ្នកទុកជាការកំសាន្ត ត្រូវបានហាមផ្តាច់គ្មានលក្ខខណ្ឌ។ ការឱ្យគេដឹងរឿងនេះ អាចធ្វើឱ្យគូស្នេហ៍របស់អ្នកមានបញ្ហាអៀនខ្មាស់ និង មនុស្សផ្សេងទៀតថាអ្នកជាមនុស្សមិនចេះលាក់ការសម្ងាត់ និង ហែកតែរឿងខ្លួនឯង។ តែប្រសិនបើវាជាការនិយាយប្រាប់ទៅកាន់អ្នកជំនាញ ដើម្បីរកវិធីដោះស្រាយ គឺមិនជាអ្វីនោះទេ។
២. បញ្ហាហិរញ្ញវត្ថុ
វាជាការសំខាន់ដែលត្រូវយល់ថា បញ្ហាហិរញ្ញវត្ថុនៅក្នុងទំនាក់ទំនងស្នេហា គឺជារឿងធម្មតា។ ការយករឿងនេះទៅប្រាប់អ្នកទី៣ គឺហាក់បីដូចជាហែកខ្លួនអ្នកឱ្យគេដឹងអ៊ីចឹង ហើយវាក៏មិនបានជួយអ្វីដល់អ្នកដែរ។ អ្វីដែលអ្នកគួរធ្វើគឺ ទៅរកអ្នកជំនាញខាងហិរញ្ញវត្ថុ ប្រសិនបើអ្នកទាំងពីរមានបញ្ហាផ្នែកនេះ។
៣. ជម្លោះ
ការឈ្លោះគ្នាបន្តិចបន្តួចក្នុងផ្លូវស្នេហា គឺគេចមិនរួចនេះទេ។ មិនគ្រប់រឿងដែលអ្នកឈ្លោះ សុទ្ធតែត្រូវយកទៅប្រាប់អ្នកដទៃនោះទេ។ ផ្ទុយទៅវិញ អ្នកគួរតែពិភាក្សាគ្នាជាមួយនឹងដៃគូអ្នក ដើម្បីចូលរួមរកដំណោះស្រាយ។ តែប្រសិនបើការឈ្លោះនោះ ឈានដល់ការប្រើហិង្សា សូមរកជំនួយពីអ្នកខាងក្រៅ និង អាជ្ញាធរមានសមត្ថកិច្ច៕