ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យសុដន់អ្នកជួបនឹងបញ្ហាសុខភាព។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរព្រោះតែចង់ឲ្យសុដន់ធំ និងមានរាងស្អាតហើយធ្វើការម៉ាស្សាដោយប្រើផលិតផលផ្តេសផ្តាសនោះទេ ព្រោះអ្នកមិនដឹងច្បាស់ពីសារធាតុដែលមានក្នុងផលិតផលទាំងនោះឡើយ។ ដូចនេះ ប្រើយូរទៅនឹងធ្វើឲ្យសុដន់អ្នកងាយកើតមហារីកខ្លាំងណាស់។
- មាននារីមួយចំនួនព្រោះតែចង់ពាក់អាវឃើញស្អាត ក៏ពាក់អាវក្នុងដែលតឹងរឹប ដើម្បីឲ្យឃើញខ្សែនៃសុដន់។ នៅពេលដែលអ្នកបណ្តឹងសុដន់អ្នកក្នុងរយៈពេលយូរ នឹងធ្វើឲ្យដើមទ្រូងអ្នកប្រែប្រួលរូបរាង។ ជាពិសេស ក៏ធ្វើឲ្យឈាមដើរមិនស្រួលផងដែរ។ ដូចនេះ វានឹងងាយកើតជំងឺខ្លាំងណាស់។
- អ្នកមិនគួរស្តាយលុយមិនហ៊ានទិញអាវក្នុងថ្មីដោយពាក់តែអាចាស់យូរឆ្នាំឡើយ ព្រោះអាវក្នុងដែលពាក់យូរអាចនឹងខូចរូបរាង ដោយធ្វើឲ្យវាបាត់បង់សមត្ថភាពក្នុងការទ្រសុដន់របស់អ្នក។ ដូចនេះ ដើមទ្រូងអ្នកនឹងអាចយារធ្លាក់ដោយមិនដឹងខ្លួនបាន៕