អារម្មណ៍អវិជ្ជមាន អាចគ្រប់ដណ្តប់លើការសម្រេចចិត្តរបស់យើងបាន ប្រសិនបើយើងមិនចេះគ្រប់គ្រងវាឱ្យបានល្អ។ ជីវិតអ្នកនឹងស្រស់ថ្លា បើអ្នកចេះរបៀបលុបបំបាត់វា។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីវិធីទាំងនោះ។ សាកល្បងយកវិធីទាំងនេះទៅប្រើប្រាស់ ដើម្បីឱ្យអារម្មណ៍អវិជ្ជមានរបស់អ្នកស្ថិតនៅក្រោមការគ្រប់គ្រង។
១. រត់ហាត់ប្រាណ
ទម្លាប់ល្អមួយទៀតនៃការថែរក្សាខ្លួនឯង គឺចំណាយពេលចេញទៅរត់នៅខាងក្រៅ ឬគ្រាន់តែរត់ត្រឹកៗនៅពេលដែលអ្នកអាចក៏បាន។ ការធ្វើបែបនេះមិនត្រឹមតែជួយគ្រប់គ្រង ហើយកាត់បន្ថយកម្រិតនៃភាពស្ត្រេសតែប៉ុណ្ណោះទេ ប៉ុន្តែល្អប្រសើរបំផុតសម្រាប់សុខភាពទាំងមូលរបស់អ្នកតែម្ដង។ សាច់ដុំរបស់អ្នកនឹងប្រែជាកាន់តែរឹងមាំឡើង ហើយសុខភាពឆ្អឹងនិងបេះដូងក៏ល្អប្រសើរដូចគ្នាផងដែរ។
២. រៀនបដិសេធ
អ្នកមិនគួរយល់ព្រម ឬមិនបដិសេធសោះនោះទេ។ ប្រសិនបើអ្នកមានបន្ទុកច្រើន ឬស្មុគស្មាញខ្លាំងហើយ ចូររៀននិយាយបដិសេធខ្លះ ដើម្បីទប់ស្កាត់ការដាក់សម្ពាធលើខ្លួនឯងលើសកម្រិតពេក។ ការរៀននិយាយបដិសេធជាមួយអ្នកផ្សេងខ្លះ គឺអាចជួយសម្រាលបន្ទុកដែលអ្នកកំពុងដាក់លើខ្លួនឯង ដោយអ្នកនឹងមានពេលវេលាផ្ដោតលើ ឬគ្របគ្រងបញ្ហាខ្លួនឯងច្រើន។
៣. ជ្រើសរើសរាប់អានជាមួយមនុស្សត្រឹមត្រូវ
ទម្លាប់ថែរក្សាខ្លួនឯងដ៏ល្អមួយទៀតនោះ គឺការពិចារណាជ្រើសរើសរាប់អានដើរជាមួយមនុស្សណាដែលអាចធ្វើឱ្យអ្នកអាចបង្ហាញចេញនូវភាពពូកែ និងល្អៗរបស់ខ្លួនបានច្រើនជាងគំនិតមិនល្អមានតែភាពស្មុគស្មាញ៕