មនុស្សជាច្រើនជ្រើសរើសយកការមិនរួមភេទដោយហេតុផលផ្សេងៗគ្នា ។ មនុស្សមួយចំនួនមិនចូលចិត្ត ឬមិនចាប់អារម្មណ៍។ អ្នកផ្សេងទៀតយល់ឃើញថា វាជាការរំខានពីអ្វីដែលពួកគេយកចិត្តទុកដាក់ក្នុងជីវិត។ ទោះបីជាការរួមភេទអាចផ្តល់ផលវិជ្ជមានដល់សុខភាពរបស់អ្នកក៏ដោយ ការមិនរួមភេទក៏មានអត្ថប្រយោជន៍ផងដែរ ដែលថ្ងៃនេះអ្នកនឹងបានស្គាល់ចំនុចល្អៗ៣យ៉ាងសម្រាប់ស្ត្រីនៅពេលដែលពួកគេមិនរួមភេទ ។
១. អ្នកមិនបាច់បារម្ភពីការមានផ្ទៃពោះទេ
ទោះបីជាមានវិធីពន្យារកំណើតដែលមានប្រសិទ្ធភាពខ្ពស់ជាច្រើនដែលមានក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្តែវានៅតែមានចំនុចភ្លាត់ ឬ ខ្វះចន្លោះ។ ការពន្យារកំណើតដែលមានប្រសិទ្ធភាព ១០០% គឺការមិនរួមភេទ។
២. អ្នកទំនងជាមិនសូវមានការឆ្លងមេរោគផ្លូវបង្ហូរទឹកនោម
ជាធម្មតា ការមិនរួមភេទនឹងកាត់បន្ថយឱកាសនៃការឆ្លងជំងឺកាមរោគ ប៉ុន្តែការមិនរួមភេទក៏ធ្វើឱ្យអ្នកងាយឆ្លងមេរោគផ្លូវទឹកនោមផងដែរ។ នេះក៏ព្រោះតែលិង្គរបស់បុរស អាចមានមេរោគ ហើយការដាក់បញ្ចូលវាទៅក្នុងទ្វារមាសស្ត្រី គឺដូចជាការយកមេរោគចូលដូច្នោះដែរ។
៣. អ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់
ពេលខ្លះមនុស្សពិបាកផ្តោតលើការសប្បាយពិតរបស់ពួកគេ នៅពេលពួកគេកំពុងរួមភេទជាមួយដៃគូ។ ការរួមភេទពេលខ្លះគឺគ្រាន់តែឱ្យដៃគូមានក្តីសុខប៉ុណ្ណោះ។ ដូចនេះហើយ ការផ្អាករួមភេទជាមួយដៃគូមួយរយៈ ហើយមកស្វែងយល់ពីការចូលចិត្តរបស់ខ្លួនឯង នៅពេលជួយខ្លួនឯង គឺពិតជាល្អប្រសើរ។ ប្រសិនបើអ្នកសម្រេចចិត្តធ្វើសកម្មភាពផ្លូវភេទជាមួយដៃគូម្តងទៀត អ្នកក៏អាចស្គាល់ពីអ្វីដែលធ្វើឱ្យអ្នកស្រួល ហើយអាចចែករំលែកទៅកាន់ដៃគូអ្នកឱ្យសម្រេចក្តីសុខជូនអ្នកបាន៕