កត្តាជាច្រើនរួមចំណែកដល់ការវិវត្តនៃជំងឺមុន រួមមានការផលិតខ្លាញ់ពីក្រពេញខ្លាញ់ ការផលិតកោសិកាស្បែកថ្មី បាក់តេរីបង្ករោគមុន អរម៉ូន រន្ធញើសស្ទះ និង រលាកលើស្បែកមុខ។ ទំនាក់ទំនងរវាងរបបអាហារនិងជំងឺមុន នៅមិនទាន់មានការយល់ស្រប១០០%នៅឡើយទេ តែគេរកឃើញថា ការទទួលទានរបស់៣យ៉ាងខាងក្រោម ជួយដល់ការទប់ស្កាត់មុនលើស្បែក។
១. ត្រីធូណា
នៅក្នុងត្រីធូណា មានសម្បូរដោយសារធាតុខ្លាញ់ អូមេហ្គា៣ មានលក្ខណៈប្រឆាំងនឹងការរលាក ហើយការប្រើប្រាស់ជាប្រចាំបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃការកើតមុន។
២. តែបៃតង
តែបៃតងមានផ្ទុកសារធាតុប៉ូលីហ្វេណុល ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះការរលាកនិងផលិតជាតិខ្លាញ់លើស្បែក។ តែបៃតងត្រូវបានគេរកឃើញថាអាចកាត់បន្ថយភាពធ្ងន់ធ្ងររបស់មុន ពេលលាបលើស្បែក។
៣. រមៀត
រមៀតមានផ្ទុកសារធាតុប៉ូលីហ្វេណុលប្រឆាំងនឹងការរលាក ដែលអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ធ្វើអោយប្រសើរឡើងនូវភាពប្រែប្រួលអាំងស៊ុយលីន និងទប់ស្កាត់ការលូតលាស់របស់បាក់តេរីបង្កឱ្យទៅជាមុន ដែលអាចកាត់បន្ថយការកើតមុនបានយ៉ាងមានប្រសិទ្ធភាព៕