ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយឲ្យអ្នកម្តាយមានរាងស្អាតក្រោយសម្រាលកូនរួច មិនចាំបាច់តមអាហារ និងហាត់ប្រាណនោះទេ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកពិសារបាយម្តងៗ អ្នកគួរតែញ៉ាំស៊ុប និងបន្លែសិន ទើបអាចបរិភោគសាច់បាន ព្រោះការពិសារដោយមានលំដាប់លំដោយបែបនេះ ទើបអាចធ្វើឲ្យអ្នកមានរាងដែលស្អាតមកវិញ មិនងាយធាត់ខ្លាំងនោះទេ។
- អាហារពេលល្ងាច អ្នកមិនគួរញ៉ាំច្រើននោះទេ ដោយពិសារឲ្យឆ្អែត៨ភាគបានហើយ ព្រោះពិសារច្រើន ក្រពះនឹងពិបាករំលាយអាហារ ដោយធ្វើឲ្យអ្នកធាត់លើសដើម។ ដូចនេះ អ្នកគួរតែញ៉ាំក្នុងបរិមាណល្មមបានហើយ។
- នៅពេលដែលអ្នកមានអារម្មណ៍ថាឃ្លាន អ្នកគួរតែពិសារបន្តិច ដោយមិនគួរចាំដល់ឃ្លានខ្លាំង ហើយបរិភោគច្រើននោះទេ ព្រោះអាចធ្វើឲ្យអ្នកញ៉ាំហួសកំណត់ ដោយធ្វើឲ្យអ្នកមានរាងមិនស្អាតនោះឡើយ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំង៣ខាងលើ ដើម្បីទទួលបានរាងស្អាតក្រោយសម្រាលកូនរួច៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)