ដំណាក់កាលធ្ងន់ធ្ងរទើបអ្នកជំងឺទៅធ្វើរោគវិនិច្ឆ័យ ។ ជាពិសេសប្រសិនបើអ្នកស្ថិតនៅក្នុងកត្តាណាមួយក្នុងកត្តាហានិភ័យទាំង៤យ៉ាងនេះ សូមស្វែងរកជំនួយពីគ្រូពេទ្យជាបន្ទាន់។
១.កត្តាហ្សែន
ប្រសិនបើមនុស្សជំនាន់មុនក្នុងក្រុមគ្រួសាររបស់អ្នកធ្លាប់មានជំងឺមហារីកក្រពះ កូនចៅជំនាន់ក្រោយក៏ត្រូវប្រឈមនឹងជំងឺនេះដូចគ្នាដែរ ។ ហេតុនេះអ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះសុខភាពក្រពះឲ្យបានខ្លាំងបន្តិច បើរកឃើញរោគសញ្ញាដំបូងរបស់វាការព្យាបាលមិនពិបាកនោះទេ ។
២.អ្នកមានជំងឺរលាកក្រពះរ៉ាំរ៉ៃ
ការរលាកក្រពះរ៉ាំរ៉ៃ អាចវិវត្តទៅជាជំងឺមហារីកក្រពះមានភាគរយខ្ពស់បំផុត។ នៅពេលដែលមុខងារនៃក្រពះចុះទន់ខ្សោយ ពពួកបាក់តេរីនឹងមានការកើនឡើងយ៉ាងងាយក្នុងការសំយោគទៅជាសមាសធាតុម្យ៉ាងដែលគេហៅថា nitroso។ សមាសធាតុទាំងនេះត្រូវបានគេបង្ហាញថា ជាសារជាតិបង្កជំងឺមហារីក។
៣.របបអាហារគ្មានផាសុខភាព
កត្តាដ៏សំខាន់បំផុតដែលធ្វើឲ្យអ្នកត្រូវប្រឈមនឹងជំងឺមហារីកក្រពះរួមមាន៖ ការញ៉ាំអាហារគ្មានអនាម័យ ការញ៉ាំច្រើនហួសកម្រិត ការញ៉ាំអាហារត្រជាក់ខ្លាំង…។ ក្រៅពីនេះ ការជក់បារី ការទទួលទានគ្រឿងស្រវឹង ក៏អាចបណ្តោលឲ្យមានបញ្ហារលាកក្រពះ ដែលបង្កើនហានិភ័យនៃជំងឺមហារីកផងដែរ។
៤.ការឆ្លងមេរោគ (HPV)
អ្នកជំងឺមហារីកក្រពះភាគច្រើនក៏អាចបង្កឡើងដោយសារតែការឆ្លងវីរុស HPV ផងដែរ។ ដូច្នេះប្រសិនបើអ្នកសង្កេតឃើញរាងកាយមានរោគសញ្ញានៃជំងឺនេះ គួរតែពិនិត្យមើលជំងឺមហារីកក្រពះដោយយកចិត្តទុកដាក់បំផុត។
ដោយផ្អែកទៅលើកត្តាទាំង៤ចំណុចនេះ អ្នកប្រហែលជាដឹងច្បាស់ពីមូលហេតុដែលបង្កជំងឺមហារីកក្រពះហើយ។ ដូច្នេះដើម្បីទប់ស្តាត់ជំងឺឲ្យមានប្រសិទ្ធភាព អ្នកត្រូវចាប់ផ្តើមរៀបចំផែនការត្រួតពិនិត្យសុខភាពឲ្យបានទៀងទាត់ ក៏ដូចជាគ្រប់គ្រងការរស់នៅរបស់ខ្លួនឯងផងដែរ៕