ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការអប់រំកូនដែលមានអាយុពី៦ទៅ៧ឆ្នាំក្នុងជីវភាពរស់នៅ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ជារៀងរាល់យប់ អ្នកគួរតែបង្រៀនកូនឲ្យចេះរៀបចំសម្ភារៈសិក្សាដែលត្រូវប្រើក្នុងថ្ងៃស្អែក ដោយរៀបដោយខ្លួនឯង អ្នកមិនគួររៀបឲ្យនោះទេ។
- អ្នកគួរតែអប់រំគេឲ្យចេះដុសធ្មេញក្នុងពេលព្រឹក និងពេលយប់ ហើយឆាប់ចូលគេង និងក្រោកពីព្រលឹម។
- ក្នុងពេលព្រឹក គួរតែឲ្យគេមានទម្លាប់ញ៉ាំអាហារពេលព្រឹករួច ទើបទៅសាលារៀន។ ជាពិសេស ឲ្យគេញ៉ាំគ្រប់មុខ មិនគួររក្សាទម្លាប់ក្នុងការរើសអាហារច្រើននោះទេ។
- អ្នកគួរតែអប់រំកូនឲ្យចេះស្រឡាញ់សម្ភារៈសិក្សា មិនគួរធ្វើឲ្យខូច ហើយតែងទិញថ្មីនោះទេ។
- អ្នកគួរតែឲ្យកូនរក្សាទម្លាប់ហាត់ប្រាណ ទើបអាចធ្វើឲ្យសុខភាពរបស់គេល្អ។ ដូចនេះ អ្នកគួរតែបង្រៀនកូនពីទម្លាប់ទាំងនេះ ដោយឲ្យគេអនុវត្តឲ្យបានខ្ជាប់ខ្ជួន ទើបអាចក្លាយជាក្មេងល្អ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)