ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការបង្រៀនកូនឲ្យក្លាយជាសិស្សពូកែ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែលៃពេលឲ្យកូនរំលឹកមេរៀនជារៀងរាល់ថ្ងៃចំនួនកន្លះម៉ោង ទើបកូនអាចចាំ និងយល់ពីមេរៀនដែលបានរៀនក្នុងថ្ងៃនេះបាន។
- អ្នកគួរតែអប់រំកូនឲ្យមានរបៀបរបបក្នុងការរៀនសូត្រ ដោយឲ្យគេសរសេរអក្សរឲ្យបានល្អ ធ្វើកិច្ចការសាលាដោយខ្លួនឯង ហើយធ្វើចប់ក្នុងពេលដែលបានកំណត់ ទើបអាចឲ្យកូនរៀនបានច្រើន។
- អ្នកគួរតែអប់រំកូនឲ្យយកចិត្តទុកដាក់ស្តាប់គ្រូបង្រៀនក្នុងថ្នាក់ ដោយមិនគួរគិតតែលេងហើយមិនស្តាប់គ្រូពន្យល់មេរៀនឡើយ។ អ្នកគួរតែដាស់តឿនកូនជារឿយៗ ទើបអាចដៅជាប់ក្នុងចិត្តកូន។
- អ្នកអាចឲ្យកូនអានសៀវភៅរឿងនិទាន ឬសៀវភៅមេរៀនឲ្យអ្នកស្តាប់ ដើម្បីជួយកូនឲ្យរក្សាបានទម្លាប់នៃការអានសៀវភៅច្រើន ទើបអាចបង្កើនចំណេះដឹងរបស់កូនបាន។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីទាំងនេះ ដើម្បីឲ្យកូនអាចក្លាយជាសិស្សពូកែ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)