ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីចិត្តដែលធ្វើឲ្យអ្នកមិនសូវឈឺក្នុងរឿងស្នេហា។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែរក្សាអារម្មណ៍មួយថា ទោះជាមិនមានស្នេហា ក៏អាចរស់នៅប្រកបដោយសុភមង្គលដែរ។ ចិត្តមួយនេះ នឹងធ្វើឲ្យអ្នកស្រឡាញ់ខ្លួនឯងកាន់តែច្រើន។ ជាហេតុដែលមិនសូវធ្វើឲ្យអ្នកឈឺចាប់ព្រោះរឿងស្នេហានោះទេ។
- នារីមិនគួរព្រោះតែអផ្សុក ហើយរត់ទៅមានស្នេហានោះទេ ព្រោះអាចធ្វើឲ្យអ្នកមើលមនុស្សមិនស្រួល ដោយធ្វើឲ្យអ្នកអាចរងគ្រោះយ៉ាងងាយបាន ដោយអាចប្រឈមមុខនឹងការបោកបញ្ឆោតក៏មានដែរ។
- បើអ្នកចង់រៀបការមែន អ្នកគួរតែគិតឲ្យបានច្បាស់ ទើបអាចសម្រេចចិត្តបាន ព្រោះអាពាហ៍ពិពាហ៍ជារឿងមួយជីវិតរបស់អ្នក។ ដូចនេះ មុននឹងអ្នកសម្រេចចិត្តចាប់ដៃនរណាម្នាក់ អ្នកគួរតែពិចារណាឲ្យបានច្បាស់។
- មុននឹងអ្នកសម្រេចចិត្តចង់រៀបការ អ្នកគួរតែគិតរឿងអាក្រក់ក្រោយពេលរៀបការរួចសិន បើអ្នកអាចទទួល និងប្រឈមមុខបាន ទើបអាចរៀបការបាន ព្រោះបញ្ហាអាចកើតឡើងច្រើនក្រោយពេលដែលដើរចូលជីវិតអាពាហ៍ពិពាហ៍។
- អ្នកមិនគួរយកសុភមង្គលមកប្រៀបធៀបគ្នាឡើយ ព្រោះសុភមង្គលរបស់មនុស្សទាំងអស់មិនដូចគ្នាឡើយ។ ដូចនេះ អ្នកគួរតែចេះត្រៀមចិត្តទុករួចជាស្រេច ទើបមិនរងគ្រោះធ្ងន់៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)