ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការអប់រំកូនដែលស្ថិតក្នុងវ័យទាំង៣ខាងលើឲ្យក្លាយជាសិស្សពូកែ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែឲ្យកូនរៀនធ្វើលំហាត់ និងរំលឹកមេរៀនដោយខ្លួនឯង ទើបគេអាចផ្ចង់អារម្មណ៍បាន។ ជាហេតុដែលធ្វើឲ្យកូនអាចប្រមូលអារម្មណ៍ទាំងស្រុង មិនស្ថិតក្រោមសម្ពាធ នោះការសិក្សានឹងអាចកាន់តែប្រសើរ។
- អ្នកគួរតែបណ្តោយឲ្យកូនដោះស្រាយលំហាត់ដោយខ្លួនឯង ដោយមិនគួរប្រាប់ចម្លើយគេទេនៅពេលដែលគេមិនចេះ។ ផ្ទុយទៅវិញ អ្នកគួរតែពន្យល់គេឲ្យយល់ នោះគេនឹងអាចធ្វើចេញ។
- អ្នកអាចលើកទឹកចិត្តឲ្យកូនរៀនតែងសេចក្តីឲ្យបានច្រើន ទើបអាចធ្វើឲ្យកូនពូកែខាងតែងសេចក្តី។
- ចុងក្រោយ អ្នកគួរតែអប់រំកូនឲ្យសរសេរមេរៀន និងធ្វើលំហាត់ឲ្យមានរបៀបរៀបរយ មិនមែនចេះតែសរសេរឲ្យបានៗនោះទេ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងលើ ទើបអាចធ្វើឲ្យកូនរៀនពូកែបាន៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)