ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីការចេះបែងចែកបុរសល្អ ឬអាក្រក់ ទើបអ្នកមិនស្រឡាញ់ខុសមនុស្ស។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ប្រសិនជាបុរសតែងនិយាយថា ចាំលើកក្រោយ ឬលើកក្រោយចាំនិយាយ។ ពាក្យមួយនេះ អ្នកគួរតែប្រយ័ត្ន ព្រោះពាក្យថាលើកក្រោយគឺគ្មានទេ។ ជាពិសេស អ្នកក៏មិនគួរជឿមនុស្សប្រុសដែលតែងនិយាយពាក្យនេះដែរ ព្រោះគេមិនអាចផ្តល់ចិត្តស្មោះលើអ្នកឡើយ។
- ប្រសិនជាមនុស្សប្រុសតែងនិយាយថា តាមចិត្តចុះ អ្នកក៏មិនគួរផ្តល់ចិត្តស្មោះអ្នកលើគេដែរ ព្រោះគេជាបុរសដែលមិនគួរឲ្យទុកចិត្តឡើយ។ ជាពិសេស អ្នកមិនស្ថិតក្នុងចិត្តគេទេ ដោយមិនសំខាន់ ទើបគេចូលចិត្តនិយាយពាក្យនេះ។
- បើគេចូលចិត្តនិយាយថា គេរវល់ណាស់ ដោយសួរលើកណា រវល់លើកនឹង។ បើគេតែងតែនិយាយពាក្យនេះ អ្នកមិនគួរស្រឡាញ់គេទេ ព្រោះក្នុងចិត្តគេគ្មានអ្នកឡើយ។ បើមានមែន គេមិនមែនគ្មានពេលកំដរអ្នកឡើយ។
- បើគេតែនិយាយថា ជឿគេទៅ ហើយមិនបានបញ្ចេញជាសកម្មភាព អ្នកមិនគួរជឿគេឡើយ ព្រោះគេចេះតែនិយាយចេញពីមាត់ ដោយមិនបានទុកជាការពិតឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពេលដែលបុរសនិយាយពាក្យទាំង៤ម៉ាត់ខាងលើនេះ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)