ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីបន្លែដែលនារីគួរតែពិសារ ទើបអាចបាត់ក្បាលពោះបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកអាចពិសារត្រឡាចបាន ព្រោះក្នុងនោះសម្បូរទៅដោយវីតាមីន ប្រូតេអ៊ីន និងសារធាតុជាច្រើនទៀត ដែលអាចធ្វើឲ្យអ្នកអាចស្គមបាន ព្រោះអាចបញ្ចុះជាតិខ្លាញ់ក្នុងរាងកាយរបស់អ្នក។
- ផ្លែត្រប់ ក៏អ្នកគួរតែបរិភោគដែរ ព្រោះក្នុងនោះមានផ្ទុកវីតាមីនE ដោយអាចជួយពន្យារភាពចាស់របស់អ្នក ថែមទាំងធ្វើឲ្យអ្នកគ្មានក្បាលពោះទៀតផង។
- ស្ពៃបូកគោក៏អ្នកគួរតែបរិភោគដែរ ព្រោះអាចធ្វើឲ្យអ្នកងាយស្រួលបត់ជើងធំ។ ជាហេតុដែលធ្វើឲ្យអ្នកគ្មានក្បាលពោះនោះទេ។
- ការ៉ុតវិញ មិនត្រឹមតែធ្វើឲ្យភ្នែកអ្នកភ្លឺ ថែមទាំងអាចធ្វើឲ្យពោះវៀន និងក្រពះអ្នកដំណើរការល្អ។ ជាហេតុដែលធ្វើឲ្យអ្នកគ្មានក្បាលពោះឡើយពេលដែលញ៉ាំច្រើន។
- ត្រសក់វិញ ក៏ធ្វើឲ្យអ្នកងាយស្រួលបត់ជើងធំផងដែរ ដោយធ្វើឲ្យអ្នកមិនងាយធាត់ទាំងខ្លួន និងក្បាលពោះផងដែរ។
- ចំណែកផ្សិតចំបើងវិញ អាចជួយធ្វើឲ្យក្រពះ ពោះវៀនអ្នកដំណើរការល្អ ដោយធ្វើឲ្យអ្នកមិនទល់លាមក។ ជាហេតុដែលធ្វើឲ្យក្បាលពោះ មិនងាយកើតមានលើរាងកាយអ្នកឡើយ។ ដូចនេះ អ្នកអាចពិសារបន្លែខាងលើ ដើម្បីរូបរាងដ៏ស្អាតរបស់អ្នក៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)