ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការអប់រំកូនដែលមានអាយុពី១១ទៅ១២ឆ្នាំ។ តើគួរតែអប់រំគេអ្វីក្នុងជីវភាពរស់នៅទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែអប់រំគេឲ្យចេះធ្វើការងាររបស់ខ្លួនឲ្យបានល្អ ហើយក៏គួរតែបន្ថែមការងារផ្ទះខ្លះឲ្យគេជួយផងដែរ ដើម្បីវឹកហាត់កូនឲ្យឧស្សាហ៍ មិនមានលក្ខណៈខ្ជិលច្រអូសនៅពេលដែលគេធំឡើយ។
- អ្នកក៏គួរតែទុកពេលវេលាខ្លះដល់កូនផងដែរ ដោយទុកឲ្យគេធ្វើរឿងដែលគេចង់ មិនគួរបង្ខំគេឲ្យរៀនខ្លាំង ឬធ្វើការងារផ្ទះច្រើននោះទេ ព្រោះអាចធ្វើឲ្យគេមានសម្ពាធជាខ្លាំង ដោយអាចធ្វើឲ្យគេកើតមានជំងឺបាក់ទឹកចិត្តបាន។
- អ្នកគួរតែកាត់បន្ថយក្នុងការឲ្យកូនញ៉ាំភេសជ្ជៈផ្អែមមួយចំនួន ថែមទាំងអាហារមួយចំនួនដែលមិនល្អចំពោះសុខភាពកូន ក៏អ្នកគួរតែឈប់ឲ្យគេញ៉ាំដែរ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនជាខ្លាំង។ អ្នកគួរតែបង្ហាញគេឲ្យឃើញនូវផលវិបាកក្រោយញ៉ាំចំណីទាំងនោះ ទើបគេជឿ ហើយមិនលួចញ៉ាំ។
- ពេលដែលកូនមានអាយុប៉ុណ្ណឹង ការងារសាលាកូននឹងច្រើន។ ដូចនេះ អ្នកគួរតែឲ្យកូនឆាប់ធ្វើការងារទាំងនោះ ទើបអាចបញ្ចប់មុនម៉ោង ធ្វើឲ្យកូនអាចចូលគេងពីព្រលឹមបាន។
- អ្នកគួរតែបង្ហាញកូនពីកន្លែងណាដែលល្អ និងមិនល្អ ដើម្បីឲ្យគេអាចបែងចែកបាន នោះគេនឹងមិនគេចសាលាទៅលេងកន្លែងដែលនាំផលអាក្រក់ដល់គេឡើយ។ ដូចនេះ អ្នកអាចអប់រំគេតាមវិធីទាំងនេះ ដើម្បីឲ្យកូនក្លាយជាកេ្មងល្អម្នាក់៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)