បើអ្នកអាចអនុវត្តតាមសកម្មភាពទាំង១០នេះ អ្នកនឹងក្លាយជាមនុស្សស្រីដែលមិនចេះចាស់ឡើយ។ តើមានសកម្មភាពអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកអាចផាត់មុខមកបិទបាំងភាពចាស់អ្នកបាន ប៉ុន្តែមិនត្រូវក្រាស់ពេកទេ ព្រោះវាមើលទៅអាក្រក់មើល ហើយឆាប់ខូចស្បែកមុខ ដូចនេះអ្នកគួរតែផាត់ស្តើងៗ។
- អ្នកត្រូវតែឧស្សាហ៍សើច ព្រោះស្នាមញញឹមនឹងអាចធ្វើឱ្យអ្នកកាន់តែក្មេងទៅៗ។
- អ្នកត្រូវតែជ្រើសរើសFormលាងមុខដែលមិនសូវមានសារធាតុកាត់ខ្លាំង ព្រោះបើវាកាត់ខ្លាំង នោះមុខអ្នកនឹងស្ងួត ធ្វើឱ្យមើលទៅកាន់តែចាស់។
- អ្នកត្រូវតែគេងឱ្យបានគ្រប់ម៉ោង ព្រោះវាក៏ជាសកម្មភាពដែលធ្វើឱ្យអ្នកក្មេងជាងវ័យដែរ។
- អ្នកត្រូវតែរក្សាស្បែកអ្នកឱ្យមានសំណើម ព្រោះស្បែកដែលស្ងួតគឺងាយចាស់ណាស់។
- អ្នកត្រូវតែប្រើFormការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃមុនពេលចេញទៅក្រៅ ដើម្បីការពារស្បែកអ្នកមិនឱ្យខ្មៅ។
- អ្នកត្រូវតែឧស្សាហ៍ប្តូរម៉ូតសក់ ព្រោះម៉ូតសក់ដដែលៗធ្វើឱ្យអ្នកមើលទៅចាស់ជាងមុន។
- អ្នកត្រូវតែរៀនចេះស្លៀកពាក់ទៅតាមសម័យកាលដែលគេពេញនិយម មិនត្រូវស្លៀកពាក់តាមបែបបុរាណឡើយ។
- អ្នកត្រូវតែផឹកទឹកឱ្យបាន៨កែវក្នុងមួយថ្ងៃ ព្រោះវាអាចធ្វើឱ្យស្បែកអ្នកស្អាត ហើយល្អចំពោះសុខភាពអ្នកទៀតផង។
- អ្នកត្រូវតែដើរឱ្យត្រង់ខ្លួន មិនត្រូវដើរកោងខ្នងទេ ព្រោះវាមើលទៅដូចយាយចាស់ គ្មានភាពរស់រវើកឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)