ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការអប់រំកូនដែលមានអាយុចាប់ពី១១ ទៅ១២ឆ្នាំក្នុងការរៀនសូត្រ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែឲ្យកូនរំលឹកមេរៀនដែលរៀនពីសាលារួចរាល់ថ្ងៃ ដោយលើកទឹកចិត្តឲ្យកូនរៀនដោយខ្លួនឯង។ ជាពិសេស អ្នកគួរតែបង្រៀនកូនឲ្យចេះរៀបចំ និងសរសេរមេរៀនឲ្យបានល្អ ទើបងាយយល់ពីចំណុចសំខាន់ក្នុងមេរៀននីមួយៗ។
- អ្នកគួរតែលើកទឹកចិត្តឲ្យកូនមានគំនិតផ្ទាល់ខ្លួន ទើបអាចបង្កើតជាលក្ខណៈពិសេសរបស់ខ្លួនកូន។ លក្ខណៈពិសេសនេះ នឹងផ្តល់ប្រយោជន៍ធំដល់កូនជាមិនខានក្នុងថ្ងៃអនាគត។
- អ្នកគួរតែអប់រំកូនឲ្យចេះស្រឡាញ់បរិស្ថាន ឲ្យចេះការពារទ្រព្យសម្បត្តិសាធារណៈ។ ជាពិសេស ពេលដែលលឺគេនិយាយពាក្យមិនល្អ ស្តាប់បានហើយ ដោយមិនគួរនិយាយតាមនោះទេ។
- អ្នកគួរតែអប់រំកូនឲ្យអានសៀវភៅឲ្យច្រើន ទើបកូនអាចប្រមូលផ្តុំចំណេះវិជ្ជាបានច្រើនក្នុងខួរក្បាល ដោយធ្វើឲ្យខួលក្បាលកូនអាចលូតលាស់បានយ៉ាងល្អជាមិនខានឡើយ។ ដូចនេះ វិធីទាំងនេះ អ្នកអាចអនុវត្តតាមវិធីខាងលើ ដើម្បីវឹកហាត់កូនឲ្យក្លាយជាបុគ្គលដែលពូកែ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)