ប្រហែលជា ១៤ភាគរយនៃប្រជាជនទាំងអស់ធ្លាប់មានអាការៈទល់លាមករ៉ាំរ៉ៃក្នុងពេលវេលាណាមួយក្នុងជីវិត។ រោគសញ្ញារបស់ជំងឺនេះរួមមាន ការបន្ទោបង់តិចជាងបីដងក្នុងមួយសប្តាហ៍ ត្រូវការប្រឹងក្នុងការបន្ទោបង់ លាមករឹងខ្លាំង និងមានអារម្មណ៍ថាបន្ទោបង់មិនអស់។ ប្រភេទ និងភាពធ្ងន់ធ្ងរនៃរោគសញ្ញាអាចប្រែប្រួលពីមនុស្សម្នាក់ទៅម្នាក់ទៀតបាន។ អ្នកខ្លះកម្រនឹងមានការទល់លាមកណាស់ តែខ្លះទៀតមានបញ្ហានេះរ៉ាំរ៉ៃ។ ការទល់លាមកមានមូលហេតុរបស់វាច្រើន ប៉ុន្តែវាច្រើនតែបណ្តាលមកពីការធ្វើចលនារបស់អាហារក្នុងពោះវៀនមានលក្ខណៈយឺត។ រឿងនេះប្រហែលជាដោយសារតែការខ្សោះជាតិទឹក របបអាហារមិនល្អ ការប្រើប្រាស់ថ្នាំ ជំងឺដែលប៉ះពាល់ទៅលើប្រព័ន្ធសរសៃប្រសាទ ឬផ្លូវចិត្ត។
សំណាងដែល មានអាហារជាច្រើនអាចជួយបំបាត់ការទល់លាមកបានតាមរយៈបង្កើនភាពទន់របស់ស្បែក ជាពិសេសជាតិសរសៃ។ ហើយអាហារដែលសម្បូរជាតិសរសៃក៏មានច្រើនតែ តែផ្លែគីវីអាចធ្វើបានយ៉ាងល្អ។
អ្នកអាចទទួលបានជាតិសរសៃប្រហែល ២.៣ក្រាមក្នុងមួយផ្លែ (ទម្ងន់ផ្លែគីវី ៧៦ក្រាម) ដែលវាស្មើនឹង ៩ភាគរយនៃតម្រូវការជាតិសរសៃប្រចាំថ្ងៃ។ ក្នុងការសិក្សាមួយ មនុស្ស ៣៨នាក់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅតម្រូវឲ្យញ៉ាំផ្លែគីវីមួយផ្លែសម្រាប់ទម្ងន់ ៣០គីឡូក្រាមក្នុងមួយថ្ងៃ។ ជាលទ្ធផល គេរកឃើញថា ពួកគេមានភាពញឹកញាប់នៃការបន្ទោបង់ និងបំបាត់បញ្ហានៃការពិបាកបន្ទោបង់ផង។ វាក៏ធ្វើឲ្យលាមកទន់ និងបង្កើនភាពជ្រាយរបស់លាមកថែមទៀត។
ការសិក្សាមួយផ្សេងទៀតទៅលើអ្នកទល់លាមក បានរកឃើញថា ការញ៉ាំផ្លែគីវីពីផ្លែជារៀងរាល់ថ្ងៃរយៈពេលច្រើនសប្តាហ៍បានធ្វើឲ្យចលនាពោះវៀនធ្វើការច្រើន កាត់បន្ថយការប្រើប្រាស់ថ្នាំបន្ទន់លាមក និងបង្កើនភាពរីករាយក្នុងការបន្ទោបង់ម្តងៗ។
ការសិក្សាទីបី បានឲ្យមនុស្សចំនួន ៥៤នាក់ដែលមានជំងឺរលាកពោះវៀន ញ៉ាំផ្លែគីវីពីរផ្លែក្នុងមួយថ្ងៃរយៈពេលបួនសប្តាហ៍។ នៅចុងបញ្ចប់នៃការសិក្សា អ្នកចូលរួមទាំងនោះនិយាយថា ពួកគេឧស្សាហ៍បន្ទោបង់ និងមានចលនាពោះវៀនលឿនៗផងដែរ។
ផ្លែគីវីមិនត្រឹមតែមានជាតិសរសៃដើម្បីព្យាបាលការទល់លាមកនោះទេ តែអង់ស៊ីមមួយឈ្មោះថា Actinidain ក្នុងផ្លែឈើនេះក៏ជួយផ្តល់ភាពវិជ្ជមានដល់ចលនាពោះវៀន និងទម្លាប់នៃការបន្ទោបង់ទៀងទាត់ផងដែរ។ អ្នកអាចញ៉ាំផ្លែគីវីទាំងឆៅ បានដោយគ្រាន់តែចឹតសម្បករបស់វាចេញប៉ុណ្ណោះ ពេលនោះវានឹងធ្វើឲ្យលាមកអ្នកកាន់តែទន់ល្អ៕