យោងទៅតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Mail Online បានឲ្យដឹងថា របបអាហារអ្នកទេជាអ្នកគ្រប់គ្រងរបៀបដែលរាងកាយថែរក្សា និងស្តុកទុកជាតិខ្លាញ់ ហើយក៏មិនត្រូវបន្ទោសទៅលើហ្សែនដែរ។ សារដ៏សាមញ្ញនេះបានមកពីលទ្ធផលនៃការសិក្សាដ៏ច្របូកច្របល់បំផុតមួយដែលពិនិត្យទៅលើហ្សែនរបស់មនុស្ស បាក់តេរីក្នុងពោះវៀន និងលាមក។
យោងទៅតាមការស្រាវជ្រាវថ្មី បានឲ្យដឹងថា បាក់តេរីដែលរស់នៅបែបធម្មជាតិក្នុងពោះវៀនប្រហែលជាមានឥទ្ធិពលទៅលើទម្ងន់របស់យើង។ បាក់តេរីក៏រងការប៉ះពាល់ដោយហ្សែន និងអ្វីដែលយើងបានញ៉ាំដែរ។ ក្នុងការសិក្សានេះ អ្នកស្រាវជ្រាវបានពិនិត្យទៅលើកត្តាទាំងនេះនៅលើបងប្អូនភ្លោះចំនួន ៣០០គូរ ជនជាតិអង់គ្លេស។ គេបានវាស់ទៅលើសារធាតុគីមីហៅថា Metabolites ដែលផលិតឡើងដោយបាក់តេរីក្នុងពោះវៀនមានក្នុងលាមក។
Metabolites ខ្លះគឺជាលទ្ធផលនៃបាក់តេរីធ្វើការលើអាហារក្នុងខ្លាញ់ ដែលវាត្រូវបានរក្សាទុកនៅជុំវិញរាងកាយ ជាពិសេសតំបន់ជុំវិញចង្កេះតែម្តង។ ខ្លាញ់ប្រភេទនេះត្រូវបានគេស្គាល់ថា ជាខ្លាញ់សរីរាង្គ។ ការដែលមានខ្លាញ់នេះច្រើន គឺមានជាប់ទាក់ទងនឹងការបង្កើនការប្រឈមនឹងជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី២។
អ្នកស្រាវជ្រាវបានពិនិត្យទៅលើការប្រែប្រួលរបស់សារធាតុគីមីទាំងនេះយោងទៅតាមហ្សែនរបស់មនុស្ស និងមានកត្តាប្រឈមមុខអ្វីផ្សេងៗទៀតចូលរួមឬអត់។ គេបានរកឃើញថា ភាគច្រើននៃការប្រែប្រួល (៦៨ភាគរយ) គឺទៅតាមការរស់នៅរបស់បាក់តេរីក្នុងពោះវៀនមនុស្ស។ ហ្សែនមានឥទ្ធិពលតិចតួចជាង លើការធ្វើឲ្យមានការប្រែប្រួលបែបនេះ ដែលវាមានតែ ១៨ភាគរយទេ។ លទ្ធផលបានបញ្ជាក់ថា បាក់តេរីក្នុងពោះវៀនមនុស្សយើងគឺជាករណីដំណរពូជ ប៉ុន្តែវានឹងរងឥទ្ធិពលយ៉ាងខ្លាំងតាមរយៈអ្វីដែលយើងញ៉ាំ។
អ្នកស្រាវជ្រាវនិយាយថា ការផ្លាស់ប្តូររបៀបអាហាររបស់មនុស្សយើងគឺអាចជម្រុញដល់ការលូតលាស់របស់បាក់តេរីដែលផលិតជា Metabolites កាន់តែសុខភាពល្អ ហើយក៏វាមធ្យោបាយនៃពេលអនាគតដើម្បីព្យាបាល ឬបង្ការភាពធាត់ជ្រុលដែរ។ ការរស់នៅដែលផ្តល់សុខភាពល្អ របបអាហារមានតុល្យភាព ដោយមានជាតិខ្លាញ់ និងស្ករទាប តែមានបន្លែ និងផ្លែឈើច្រើន បូករួមជាមួយការហាត់ប្រាណទៀងទាត់ទៀត គឺជាមធ្យោបាយដ៏ល្អបំផុត៕