យោងទៅសេចក្តីរាយការណ៍ពីសារព័ត៌មាន Mail Online បានឲ្យដឹងថា ទារកដែលកើតតាមរយៈការសម្រាលដោយវះកាត់ប្រហែលជាមិនទទួលបានប្រយោជន៍ច្រើនដូចសម្រាលតាមធម្មជាតិឡើយ។ បើយោងទៅតាមទ្រឹស្តីបានឲ្យដឹងថា ទារកដែលសម្រាលដោយវះកាត់គឺមានការប្រឈមកាន់តែខ្ពស់នឹងជំងឺច្រើនជាងទារកសម្រាលតាមធម្មជាតិ ដោយសារតែពួកគេមិនបានប៉ះពាល់នឹងបាក់តេរីដែលមានក្នុងទ្វារមាសស្រ្តីជាម្តាយ។ វាមានការប្រើសម្លីបៀកជាតិទឹកនៅក្នុងទ្វារមាសដើម្បីបញ្ជូនទៅកូន ដូច្នេះទារកនឹងប៉ះពាល់បាក់តេរីបានច្រើន។
តាមការរំលឹកឡើងវិញចុងក្រោយនេះ អ្នកស្រាវជ្រាវជនជាតិអូស្ត្រាលី បានផ្តល់នូវការពីពណ៌នាទៅលើគុណសម្បត្តិ និងគុណវិបត្តិនៃការសម្រាលកូនតាមការវះកាត់ ដើម្បីតស៊ូមតិថាការសម្រាលកូនដោយវះកាត់គឺមានអំណះអំណាងមិនគ្រប់គ្រាន់ មិនសំខាន់ និងមិនមានសុវត្ថិភាព។
វាអាចមានហេតុផលច្រើនណាស់ដែលថា ទារកកើតដោយវះកាត់គឺមានការប្រឈមខ្ពស់នឹងការបង្ករោគមួយចំនួន។ ឧទាហរណ៍ ការប្រើថ្នាំផ្សះក្នុងពេលសម្រាលដោយវះកាត់អាចជាកត្តាមួយ។ មិនមានវិធីសាស្រ្តណាដែលត្រូវបានគេផ្តល់ក្នុងការរំលឹកឡើងវិញនេះទេ ដូច្នេះយើងមិនអាចប្រាកដថា វាមានការស្រាវជ្រាវគ្រប់គ្រាន់ទៅលើប្រធានបទនេះដែរ។ ប៉ុន្តែនេះមិនមែនជាលើកទីមួយទេដែលគ្រូពេទ្យដាក់បម្រាមប្រឆាំងនឹងការសម្រាលកូនដោយវះកាត់ឡើយ។ មធ្យោបាយមួយក្នុងការបង្ការទារកពីការបង្ករោគគឺការបំបៅដោះកូន៕