លាងសម្អាត
អ្នកមិនគួរណាក្រោកចេញពីគ្រែ ហើយចូលបន្ទប់ទឹកភ្លាមឡើយ។ ប៉ុន្តែការជូតសម្អាតខ្លួនឯងថ្នមៗក្រោយពីរួមភេទរួចអាចការពារទាំងបុរស និងស្រ្តីពីការបង្ករោគបានដូចជា ការបង្ករោគនៅផ្លូវទឹកម៉ូត្រ (UTIs) ជាដើម។ ចូរលាងសម្អាតជុំវិញ (មិនមែណក្នុងទេ) ប្រដាប់ភេទជាមួយទឹកក្តៅឧណ្ហៗ។ អ្នកអាចប្រើប្រាស់សាប៊ូដែលមានជាតិកាត់តិចតួចបាន ប៉ុន្តែបើសិនជាមានប្រតិកម្មស្បែក ឬធ្លាប់មានការបង្ករោគរួចហើយ វាប្រហែលជាធ្វើឲ្យរលាកថែមទៀតបាន។ បុរសដែលមានស្បែកគ្របក្បាលលិង្គគួរណាព្រលាត់វាចេញ ហើយលាងឲ្យស្អាតផង។
មិនត្រូវប្រើទឹកបន្ថែមក្លិន
ស្រ្តីខ្លះគិតថា ពួកគេត្រូវការសម្អាតផ្នែកខាងក្នុងរបស់ទ្វារមាសជាមួយទឹក ឬផលិតផលទឹកអនាម័យស្រ្តីក្រោយពីរួមភេទរួច។ ប៉ុន្តែការផ្តល់ជាក្លិនវិញអាចនាំឲ្យមានការបង្ករោគកាន់តែខ្លាំងបាន។ នេះដោយសារតែវាធ្វើឲ្យរំខានដល់តុល្យភាពធម្មតានៃបាក់តេរីដែលរស់នៅក្នុងទ្វារមាស។ មធ្យោបាយដ៏ល្អបំផុតដើម្បីថែរក្សាទ្វារមាសក្រោយរួមភេទរួចគឺកុំខ្វល់នៅកន្លែងនេះ ព្រោះវានឹងសម្អាតដោយខ្លួនឯង។ ចូរចាំថា គ្រាន់តែក្លិនតិចតួចក៏ជារឿងធម្មតាដែរ។
ចេះតែលាងសម្អាតរហូត
ជាមួយគ្នានឹងទឹកអនាម័យផ្តល់ក្លិន ក្រែម និងស្ព្រាយបាញ់ដែលត្រូវបានគេពពាយនាយថា ជួយផ្តល់ភាពស្រស់ស្រាយដល់តំបន់ឯកជន ក៏ជារឿងដែលមិនគួរធ្វើនៅពេលរួមភេទរួចដែរ។ ផលិតផលខ្លះត្រូវបានបង្កើតឡើងជាមួយនឹងសាប៊ូមានជាតិកាត់ខ្លាំង ផ្តល់ក្លិនក្រអូប ទឹកអប់ ឬឡូសិនដែលអាចធ្វើឲ្យរហែកដល់ស្បែកបាន។ ដើម្បីសុវត្ថិភាព គ្រាន់តែលាងសម្អាតតំបន់ទ្វារមាសជាមួយទឹកក្តៅឧណ្ហៗក្រោយពីរួមភេទរួចជាការស្រាច់។
នោមឲ្យអស់
ក្នុងពេលរួមភេទ បាក់តេរីអាចចូលទៅក្នុងបង្ហួរនោមបាន។ ដូច្នេះវានឹងបង្កើនឱកាសនៃការបង្ករោគ។ នៅពេលអ្នកនោម អ្នកនឹងច្រោះមេរោគចេញមកខាងក្រៅ។ ដូច្នេះចូរធ្វើការបរបោសអង្អែលជាមួយដៃគូហើយ ទៅបន្ទប់ទឹកផង។ បើសិនជាអ្នកជាមនុស្សស្រី នៅពេលជូតសម្អាត ចូរជូតពីមុខទៅក្រោយដើម្បីកុំឲ្យបាក់តេរីចេញពីរន្ធគូថចូលបង្ហួរនោមបាន។
ញ៉ាំទឹកមួួកែវ
ចាប់តាំងពីវាគឺជារឿងល្អក្នុងការនោមក្រោយពីរួមភេទរួចមក ចូរកុំភ្លេចញ៉ាំទឹកផង។ នៅពេលអ្នកមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ អ្នកនឹងនោមកាន់តែច្រើន ដែលមានន័យថា បាក់តេរីកាន់តែច្រើននឹងច្រោះចេញមកខាងក្រៅមុនពេលមានការធ្វើទុក្ខដោយការបង្ករោគ។
ស្លៀកសម្លៀកបំពាក់រលង់ៗ
កន្លែងដែលក្តៅនិងបែកញើសគឺជាកន្លែងល្អបំផុតសម្រាប់ការរស់នៅរបស់បាក់តេរី និងមេរោគផ្សិត។ ដូច្នេះចូរស្លៀកខោទ្រនាប់ និងសម្លៀកបំពាក់រលង់ៗដើម្បីមានខ្យល់អាកាសចាញចូល។ ស្រ្តីគួរតែចៀសវាងការស្លៀកខោទ្រនាប់ណាដែលតឹងៗ។ ការដែលមិនស្លៀកខោទ្រនាប់តែម្តងកាន់តែល្អនៅពេលគេងជាមួយគ្នា។
លាងសម្អាតដៃ
វាគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការលុបបំបាត់បាក់តេរីនៅពេលដែលអ្នកប្រើម្រាមដៃប៉ះពាល់ប្រដាប់ភេទរបស់ដៃគូ។ នេះគឺជាគន្លឹះក្នុងការបញ្ឈប់ការបង្ករោគកុំឲ្យមានការរាលដាល។ ចូរលាងសម្អាតដៃជាមួយសាប៊ូ និងទឹកឲ្យបានស្អាតល្អក្រោយពីរួមភេទរួច ហើយក៏គួរតែមានទម្លាប់នេះធ្វើជាប្រចាំផងដែរ។
គិតអំពីការធ្វើតេស្ត
បើសិនជាអ្នកជាមនុស្សមានភាពសកម្មខាងផ្លូវភេទ ជាពិសេសបើសិនជាអ្នកធ្លាប់មានដៃគូររួមភេទថ្មី យកល្អគួរតែធ្វើតេស្តរកមើលជំងឺកាមរោគបន្ថែម។ ភាគច្រើន ការបង្ករោគទាំងនេះមិនមានរោគសញ្ញាឡើយ ដូច្នេះការធ្វើតេស្តឈាមរកមើលជំងឺនេះគឺជាជម្រើសតែមួយគត់ដើម្បីដឹងថាអ្នកមានជំងឺឬអត់។ អ្នកក៏អាចតាមដានរោគសញ្ញាដូចជា ការហូរទឹករំអិល ការឈឺចាប់ ពងបែក ដំបៅ ឬដុំនៅជុំវិញប្រដាប់ភេទ។
បើមានផ្ទៃពោះ ត្រូវយកចិត្តទុកដាក់បន្ថែម
ការរួមភេទច្រើនតែមានសុវត្ថិភាពក្នុងពេលមានផ្ទៃពោះ ប៉ុន្តែអ្នកទំនងជាអាចមានឆ្លងជំងឺដូចជា UTI ក្នុងពេលនេះដែរ។ ដូច្នេះយកល្អគួរតែថែរក្សាជាមូលដ្ឋានក្រោយពីរួមភេទរួចផង ដូចជា ការនោមចេញឲ្យអស់ លាងសម្អាតិជុំវិញទ្វារមាស និងញ៉ាំទឹក។ ចូរលើកទឹកចិត្តដៃគូរឲ្យធ្វើដូចគ្នាដែរ៕