ធ្វើ៖ ទៅរៀន ឬធ្វើការ
បើសិនជាអ្នកបារម្ភថា អ្នកប្រហែលជាចម្លងជំងឺរលាកក្នុងប្រហោងឆ្អឹងនៅមុខទៅមិត្តរួមថ្នាក់ ឬអ្នកធ្វើការជាមួយគ្នា ចូរកុំខ្វល់អី ព្រោះវាមិនមែនជាជំងឺឆ្លងទេ។ ចូរត្រឡប់ទៅធ្វើសកម្មភាពធម្មតារបស់អ្នកវិញទៅបើសិនជាអ្នកមានអារម្មណ៍ល្អគ្រប់គ្រាន់ហើយ។
កុំជិះយន្តហោះបើសិនជាអាចចៀសវាងបាន
បើសិនជាអ្នកជិះយន្តហោះនៅពេលមានការរលាកក្នុងប្រហោងឆ្អឹងក្នុងមុខ អ្នកនឹងប្រឈមកាន់តែខ្លាំងនឹងការឈឺក្នុងត្រចៀក និងផលវិបាកផ្សេងៗទៀតបាន។ ប៉ុន្តែបើសិនជាអ្នកពិតជាត្រូវការហោះហើយមែន ការស្ងាប និងលេបទឹកមាត់នៅពេលជិះយន្តហោះគឺអាចជួយអ្នកបាន ឬងើយក្បាលទៅក្រោយពេលចុះចត។ រឿងនេះនឹងជួយសម្រួលដល់ប្រហោងចេញពីបំពង់ករ ទៅត្រចៀកស្អាតល្អ។
ធ្វើ៖ ប្រើថ្នាំដែលមិនបាច់មានវេជ្ជបញ្ជា
តើអ្នកមានអារម្មណ៍ថាឈឺក្បាល និងមុខទេ? ថ្នាំប្រភេទ Acetaminophen ឬ Ibuprofen អាចធ្វើឲ្យអ្វីៗកាន់តែល្អបាន។ ស្ព្រាយបាញ់ច្រមុះបំបាត់កាតតឹងអាចជួយសម្រួលដល់ការតឹងច្រមុះបាន ប៉ុន្តែមិនត្រូវប្រើវាច្រើនជាងបីថ្ងៃឡើយ ព្រោះវាអាចធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរថែមទៀត។
ធ្វើ៖ ញ៉ាំទឹកគ្រប់គ្រាន់
ចូរញ៉ាំទឹកឲ្យបានគ្រប់គ្រាន់នៅពេលមានអាការៈរលាកប្រហោងឆ្អឹងនៅមុខ។ ពេលខ្លះ តែឬសឈើក្តៅឧណ្ហៗអាចជួយសម្រួលអាការៈជំងឺនេះបាន។ ការសិក្សាបានបង្ហាញថា តឹងក្តៅមួយកែវដែលមានតែឬសឈើអាចជួយសម្រួលដល់ផ្លូវចិត្តផង និងបំបាត់ការតឹងច្រមុះបានទៀត។
កុំញ៉ាំគ្រឿងស្រវឹង
អ្នកត្រូវតែញ៉ាំទឹកឲ្យច្រើន តែមិនមែនគ្រឿងស្រវឹងដូចជា ស្រាបៀរ ឬស្រាក្រឡុកឡើយ។ ទោះបីជាស្រាសក៏អាចធ្វើឲ្យអ្នកខ្សោះជាតិទឹកពីក្នុងខ្លួនបានដែរ។ វាក៏ធ្វើឲ្យប្រហោងឆ្អឹងក្នុងមុខ និងភ្នាស់របស់ច្រមុះហើម និងបង្កឲ្យអាការៈជំងឺនេះកាន់តែធ្ងន់ធ្ងរថែមទៀត។
ធ្វើ៖ ស្អំទឹកក្តៅ
ភាពក្តៅហើយសើមអាចបំបាត់សម្ពាធក្នុងប្រហោងឆ្អឹង បំបាត់ភាពស្ទះក្នុងច្រមុះ និងបំបាត់ការឈឺចាប់។ ចូរយកកន្សែងសើមមួយស្អំមុខ ឬដកដង្ហើមនឹងកន្សែងដែលសើមក្តៅៗនោះ។ ការងូតទឹកក្តៅក៏អាចជួយសម្រួលដល់ស្លេស្មក្នុងប្រហោងឆ្អឹងនេះបានដែរ៕