បើសិនជាអ្នកមានបញ្ហាកង្វះគ្រាប់ឈាម អ្នកទំនងជាងាយនឹងមានអារម្មណ៍អស់កម្លាំង ពិបាកដកង្ហើម ធីងធោង ឬវិលមុខ និងស្បែកស្លេកស្លាំងជាងអ្នកដទៃណាស់។ មនុស្សម្នាក់ដែលមានបញ្ហាកង្វះគ្រាប់ឈាម គឺមិនមានកោសិកាគ្រាប់ឈាមក្រហមគ្រប់គ្រាន់សម្រាប់ដឹកនាំអុកស៊ីសែនពីសួតទៅគ្រប់កន្លែងនៃរាងកាយឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការបាញ់កាំរស្មី ឬប្រើថ្នាំជំងឺមហារីកអាចធ្វើឲ្យកើតបញ្ហាកង្វះគ្រាប់ឈាមបាន។ ខាងក្រោមនេះខ្ញុំសូមណែនាំអំពីមធ្យោបាយខ្លះៗក្នុងការគ្រប់គ្រងអាការៈមួយនេះ៖
- សន្សំកម្លាំង និងសុំឲ្យមិត្តភក្តិ និងក្រុមគ្រួសារជួយនៅពេលអ្នកត្រូវការជំនួយ
- ចូរគេងថ្ងៃបន្តិចប៉ុន្តែចូរចាំថា ការគេងច្រើនពេកអាចធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែខ្សោយទៅៗបាន
- ចូរញ៉ាំ និងផឹកឲ្យបានគ្រប់គ្រាន់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីកំណត់ថាតើអាហារណាមួយដែលល្អបំផុតសម្រាប់អ្នក៕