ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីគោលការណ៍ដែលអ្នកគួរតែដាក់ឲ្យកូនអនុវត្ត ទើបគេមានអនាគតល្អ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែប្រាប់កូនថា នៅពេលដែលអ្នកដទៃកំពុងតែជជែកគ្នា កូនមិនគួរទៅកាត់សម្តីពួកគាត់ឡើយ ព្រោះជាអាកប្បកិរិយាមិនសមរម្យមួយ។ ជាពិសេស មិនគួរប្រើអំពើហឹង្សាដើម្បីដោះស្រាយបញ្ហា ហើយក៏មិនគួរប្រើពាក្យសម្តីមិនល្អក្នុងការនិយាយជាមួយអ្នកដទៃផងដែរ។
- អ្នកគួរតែអប់រំគេថា របស់ខ្លួនឯងត្រូវតែគ្រប់គ្រងឲ្យបានល្អ ហើយរបស់អ្នកដទៃមិនគួរយកឡើយ ព្រោះជាអំពើបាបមួយ។
- អ្នកគួរតែប្រាប់គេថា នៅពេលដែលកូនរើសបានរបស់អ្វីមួយ កូនត្រូវតែដាក់នៅកន្លែងដើមវិញ ឬក៏សងម្ចាស់គេវិញ ដោយមិនគួរយករបស់អ្នកដទៃផ្តេសផ្តាសនោះទេ។
- អ្នកគួរតែអប់រំកូនឲ្យចេះមានសុជីវធម៌ ដោយទៅកន្លែងណាដែលមានមនុស្សច្រើន គួរតែចេះតម្រង់ជួរ មិនគួរដើរកាត់ជួរទៅមុខនោះទេ។
- អ្នកគួរតែប្រាប់គេថា នៅពេលដែលធ្វើខុសគួរតែចេះសុំទោស ព្រោះពាក្យមួយនេះ និយាយចេញមកមិនជ្រុះមាសឡើយ។ ដូចនេះ អ្នកគួរតែអប់រំកូនបែបនេះ ទើបគេអាចក្លាយជាក្មេងដែលមានសុជីវធម៌ពេញខ្លួនបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)