អ្នកគួរតែចៀសពីការរៀបការជាមួយនារីទាំងឡាយខាងក្រោមនេះ ទើបអាចនាំអ្នកដើរដល់ផ្លូវជោគជ័យបាន។ តើមាននារីបែបណា ដែលមិនគួររៀបការជាមួយនោះ?
1. នារីដែលមិនចេះខ្វល់ពីចំណាយនិងចំណូលរបស់គ្រួសារ។ មនុស្សស្រីប្រភេទនេះ នៅពេលដែលគេក្លាយជាប្រពន្ធអ្នក នោះគ្រួសារអ្នកនឹងវិនាស ព្រោះគេគិតតែពីការចាយ ដោយមិនចេះសន្សំឡើយ។ ដូចនេះ ទោះបីជាឃ្លាំងទ្រព្យអ្នកខ្ពស់ប៉ុណ្ណា ក៏អ្នកមិនអាចរក្សាបានយូរដែរ។
2. មនុស្សស្រីដែលមិនចេះគាំទ្រការរាប់អានខាងក្រៅរបស់ប្តី ហើយថែមទាំងទៅបំផ្លាញទៀតផង។ នៅពេលដែលទំនាក់ទំនងអ្នកជាមួយអ្នកដទៃមិនល្អ នោះមុខរបរនឹងមិនអាចរីកចម្រើនឡើយ ហើយអាចប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ទៀតផង។
3. ស្ត្រីដែលទម្លាយអាថ៌កំបាំងរបស់ប្តីនៅចំពោះមុខមិត្តភក្តិ ធ្វើឱ្យគេអាប់ឱនកិត្តិយស ក៏អាចបំផ្លាញ់ស្វាមីផងដែរ។
4. នារីដែលមានជំងឺសង្ស័យ មិនមានជំនឿចិត្តចំពោះស្វាមីរបស់ខ្លួន នឹងអាចធ្វើឲ្យគ្រួសារបែកបាក់ក្នុងរយៈពេលលឿនជាទីបំផុត ព្រោះជំនឿចិត្តជាចំណុចសំខាន់ក្នុងការកសាងគ្រួសារមួយឲ្យមានសុភមង្គល។
5. មនុស្សស្រីដែលតែងតែបញ្ជាប្តីឱ្យធ្វើនេះធ្វើនោះ ទុកប្តីដូចជាអ្នកបំរើ។ បើអ្នកជាប្រពន្ធបែបនេះ ប្តីអ្នកនឹងងើបក្បាលមិនរួចឡើយ ដោយធ្វើឲ្យគេមិនអាចធ្វើអ្វីបានជោគជ័យនោះទេ ព្រោះតែការមិនចេះគោរពរបស់ប្រពន្ធ៕