សុភមង្គល គឺជាអ្វីៗទាំងអស់ដែលមនុស្សចង់បាន។ ដូចនេះ ឲ្យតែអ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងក្រោម នោះអ្នកនឹងអាចទទួលបានសុភមង្គលយ៉ាងងាយ។ តើមានអ្វីខ្លះទៅ?
1. អ្នកមិនត្រូវយកមនុស្សដែលអ្នកស្រលាញ់ទៅប្រៀបធៀបជាមួយអ្នកដទៃទេ ព្រោះគ្មាននរណាចង់ឲ្យគេយកខ្លួនឯងទៅប្រៀបនឹងអ្នកដទៃឡើយ។ ដូចនេះ អ្នកគួរតែចេះប្រើចិត្តប្រៀបនឹងចិត្ត ទើបអ្នកអាចយល់អារម្មណ៍មួយនេះបាន។
2. ទោះបីជាអ្នករវល់យ៉ាងណាក៏ដោយក៏អ្នកត្រូវតែទុកគ្រួសារអ្នកនៅចំនុចទីមួយដែរ ព្រោះគ្មានការងារអ្វីដែលសំខាន់ជាងគ្រួសារឡើយ។ ការហារពេលបាត់បង់ អាចរកសារជាថ្មីបាន ប៉ុន្តែបើគ្រួសារបែកបាក់ នឹងពិបាកផ្សារភ្ជាប់វិញណាស់។
3. អ្នកត្រូវតែចេះទុកកិត្តិយសនិងមុខមាត់ឱ្យប្តី ឬសង្សារអ្នកនៅចំពោះមុខអ្នកដទៃ ព្រោះមុខមាត់ពិតជាសំខាន់ណាស់។ បើកិត្តិយសបាត់បង់ នោះអ្នកនឹងមិនអាចដើរដល់ផ្លូវជោគជ័យបានឡើយ។
4. អ្នកត្រូវតែចេះអត់ឱន និងទទួលយកចំនុចខ្សោយរបស់ប្តីឬប្រពន្ធអ្នក ព្រោះការចេះអធ្យាស្រ័យដល់គ្នា ជាចំណុចសំខាន់ក្នុងការទទួលស្វាគមន៍សុភមង្គលទាំងឡាយ។
5. អ្នកត្រូវតែយល់ដឹងឱ្យច្បាស់ពីអត្ថន័យនៃពាក្យសុភមង្គល ទើបអាចបំភ្លេចអតីតកាល ហើយក្តោបក្តាប់បច្ចុប្បន្ន និងអនាគត់បានយ៉ាងល្អ និងមិនងាយឲ្យនរណាមកបំផ្លាញបាននោះទេ៕