ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកឲ្យមើលដឹងថាបុរសម្នាក់នេះគឺអាចផ្តល់សុភមង្គលដល់អ្នកឬទេ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- សំណួរទី១ អ្នកអាចសួរខ្លួនអ្នកថាតើគេជាបុគ្គលដែលអាត្មានិយមឬទេ។ បុរសដែលអាត្មានិយម ជាបុគ្គលដែលធ្វើអ្វីគឺគិតតែខ្លួនគេតែប៉ុណ្ណោះ មិនដែលគិតដល់អ្នកឡើយ។ បើអ្នកជួបមនុស្សប្រុសបែបនេះ អ្នកមិនគួរនៅជិតឡើយ។
- សំណួរទី២ អ្នកគួរតែសួរខ្លួនអ្នកថាតើអ្នកទាំងពីរអាចជួយគ្នាសម្រេចបំណងប្រថ្នាឬទេ។ នៅពេលដែលមានរឿងសប្បាយចិត្ត និងពិបាកចិត្ត គេព្រមចែករំលែកជាមួយអ្នក ថែមទាំងព្រមជួយជម្រុញអ្នកឲ្យដើរដល់គោលដៅ មានន័យថាគេស្រឡាញ់អ្នក។ ប៉ុន្តែបើមិនមានសកម្មភាពទាំងនេះទេ អ្នកមិនគួរជ្រើសរើសគេឡើយ។
- សំណួរទី៣ អ្នកអាចសួរខ្លួនអ្នកថាតើអ្នកទាំងពីរចេះអធ្យាស្រ័យ និងទទួលយកចំណុចអវិជ្ជមានគ្នាទេ។ បើអាច ហើយគេបញ្ចេញមកប្រាប់អ្នក អ្នកអាចជ្រើសរើសគេបាន។
- ចំណុចទី៤ អ្នកគួរតែសួរថាតើក្រោយពេលឈ្លោះគ្នា នឹងមានអ្វីកើតឡើង។ ប្រសិនជាពេលដែលឈ្លោះគ្នារួច អ្នកតែងតែទៅទទួលស្គាល់កំហុស ដោយគេជាបុរសបែរជាមិនចេះទទួល នោះអ្នកមិនគួរជ្រើសរើសគេឡើយ ព្រោះមិនអាចមានសុភមង្គលនោះទេ។
- សំណួរចុងក្រោយ អ្នកគួរតែសួរថាតើនៅពេលដែលអ្នកនៅជាមួយគ្នា អ្នកអាចទទួលបានអារម្មណ៍សុភមង្គលឬទេ។ បើពេលដែលអ្នកនៅជាមួយគេ មានអារម្មណ៍កក់ក្តៅ និងផ្អែមល្ហែម មានន័យថា គេជាបុរសដែលអាចផ្តល់សុភមង្គលដល់អ្នកហើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)