ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីពាក្យដែលមនុស្សស្រីអាចនិយាយចេញមកពេលដែលចិត្តគេទុកអ្នកសំខាន់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលគេសម្រេចថាអ្នកជាគូជីវិតរបស់គេ នោះមនុស្សស្រីម្នាក់នោះ នឹងនិយាយថាគេនឹងរៀបការជាមួយអ្នក ព្រោះពាក្យមួយនេះជាពាក្យសំខាន់ បើចិត្តគេមិនប្រាកដ គេនឹងមិននិយាយចេញមកឡើយ។
- នៅពេលដែលមនុស្សស្រីម្នាក់ទុកអ្នកជាគូអនាគត គេនឹងនិយាយថា ពេលដែលនៅជាមួយអ្នក ការលំបាកបែបណាក៏មិនខ្លាចដែរ។ ពាក្យមួយនេះ បើនិយាយចេញពីមាត់មនុស្សស្រីដែលអ្នកស្រឡាញ់ នោះមានន័យថា គេក៏ស្រឡាញ់អ្នកខ្លាំងដែរ ដោយអាចដើរចូលដល់ជីវិតអាពាហ៍ពិពាហ៍របស់អ្នក។
- ពាក្យថា អូនស្រឡាញ់បង មិនមែនងាយស្រួលនិយាយចេញពីមាត់របស់មនុស្សស្រីឡើយ។ ប៉ុន្តែបើអ្នកលឺចេញពីមាត់គេ នោះអ្នកជាបុគ្គលដែលសំណាង ព្រោះគេបានទុកអ្នកជាគូជីវិតរបស់គេហើយ ទើបគេនិយាយពាក្យបែបនឹងចេញមក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)