ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការជួយកូនកុំឲ្យប្រើខោទឹកនោមទៀត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលកូនជិតបាន២ឆ្នាំ ពេលដែលអ្នកចូលបន្ទប់ទឹក ដើម្បីបត់ជើងតូច អ្នកអាចនាំកូនទៅជាមួយអ្នក ដោយឲ្យគេដឹងថា បន្ទប់ទឹកជាកន្លែងសម្រាប់នោម។ នៅពេលដែលគេឃើញទម្លាប់ដដែរៗនេះរាល់ថ្ងៃ នោះកូននឹងរៀនតាមអ្នក ដោយអាចទៅបន្ទប់ទឹកនោម មិនចាំបាច់ប្រើខោទឹកនោមទៀតឡើយ។
- លុះនៅពេលដែលកូនបាន២ឆ្នាំ កូននឹងចាប់ផ្តើមរក្សាទម្លាប់ចូលបន្ទប់ទឹកនោមនេះបានជាប់ល្អ ដោយកូននឹងអាចឈប់ប្រើខោទឹកនោមនៅពេលព្រឹក និងថ្ងៃ ហើយនៅសល់តែពេលយប់ដែលប្រើនោះទេ។
- ពេលដែលកូនបាន២ឆ្នាំជាង អ្នកអាចចាប់ផ្តើមកាត់បន្ថយប្រើក្នុងពេលយប់ ដោយអ្នកគួរតែរក្សាទម្លាប់មួយនេះ ទើបកូនអាចផ្តាច់ពីខោទឹកនោមទាំងស្រុង។ ដូចនេះ អ្នកនឹងអាចកាត់បន្ថយការចំណាយទៅលើខោទឹកនោមនេះបានជាមិនខានឡើយ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)