គ្រួសក្នុងតម្រងនោមគឺជាដុំដែលរឹង និងកើតឡើងក្នុងផ្លូវទឹកនោម ហើយអាចធ្វើឲ្យមានការឈឺចាប់ខ្លាំងបានបើសិនជាវាទៅជាស្ទះ និងពិបាកចេញមកខាងក្រៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអាការៈញឹកញាប់នៃការករកើតគ្រួសក្នុងតម្រងនោម៖
- ឈឺចាប់ជាប់នៅខ្នងមួយចំហៀង ជុំវិញចង្កេះ ដែលវាអាចចាក់ទៅគ្រលានដែរ។ ការឈឺចាប់នេះអាចស្រាកស្រាន្តទៅវិញតែនឹងត្រឡប់មកវិញ
- មិនមានផាសុកភាពនៅពេលផ្លាស់ប្តូរជំហររាងកាយ
- ចង្អោ និងក្អួត
- ឈាមក្នុងទឹកនោម
- ចេះតែមានអារម្មណ៍ចង់នោមញឹក ឬឈឺចាប់ ឬក្រហាយពេលនោម
- ក្តៅខ្លួន និងគ្រុន ដែលវាអាចជាសញ្ញានៃការបង្ករោគ ដែលត្រូវការការព្យាបាលពីគ្រូពេទ្យ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)