ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរូបមន្តដែលអាចធ្វើឲ្យស្បែកមុខអ្នកសបានក្រោយពេលដែលត្រូវកម្តៅថ្ងៃខ្លាំង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកអាចប្រើក្រូចឆ្មាបាន ព្រោះក្នុងនោះមានផ្ទុកវីតាមីនសេខ្ពស់ ដោយធ្វើឲ្យស្បែកអ្នកប្រែជាភ្លឺបាន។ ជាពិសេស ក៏អាចបំបាត់ស្នាមអ៊ុចខ្មៅផងដែរ។ ប្រសិនជាអ្នកត្រូវកម្តៅថ្ងៃ ហើយកើតស្នាមអ៊ុចខ្មៅ អ្នកអាចយកទឹកក្រូចឆ្មាលាបលើស្នាមអ៊ុចខ្មៅនោះ ហើយទុកចំនួន៣០នាទី លាងចេញជាការស្រេច។ ម្យ៉ាងទៀត អ្នកក៏អាចលាយទឹកក្រូចឆ្មាក្នុងទឹកលុបមុខ ឬទឹកងូតទឹកអ្នកក៏បានដែរ ព្រោះសុទ្ធតែអាចការពារអ្នកមិនឲ្យកើតស្នាមអ៊ុចខ្មៅឡើយ។ ប៉ុន្តែក្រោយពេលដែលអ្នកប្រើវិធីនេះរួច ៤ម៉ោងក្រោយទើបអាចត្រូវកម្តៅថ្ងៃបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)