ស្រ្តីភាគច្រើនគឺមានអាការៈចង្អោក្នុងពេលមានផ្ទៃពោះនៅត្រីមាសដំបូង ឬហៅថា ចាញ់កូន។ អាការៈមួយនេះទំនងជាងាយបាត់ទៅវិញនៅពេលការមានផ្ទៃពោះកាន់តែវិវត្តន៍ទៅមុខ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញដើម្បីជួយគ្រប់គ្រងការចាញ់កូន យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
-
- ចូរញ៉ាំអាហារសម្បូរវីតាមីន B6 ដែលមិនហិរដូចជា គ្រាប់ធញ្ញជាតិ និងសណ្តែក ផ្លែចេក ល្ហុង ត្រី និងសាច់គ្មានខ្លាញ់
- នៅពេលព្រឹក ចូរចំណាយពេលយូរបន្តិចក្នុងការក្រោកពីគេង។ ចូរញ៉ាំរបស់អ្វីបន្តិចបន្តួចតាមតែអាចធ្វើទៅបាន ដូចជា នំស្រួយ ដំបូងគេងនៅពេលព្រឹក
- នៅពេលថ្ងៃ ចូរញ៉ាំអាហារតិចៗ ចៀសជាងញ៉ាំច្រើនៗ
- ចូរញ៉ាំទឹក ៣០នាទីមុនពេលញ៉ាំអាហារ ចៀសជាងញ៉ាំអាហារបណ្តើរញ៉ាំទឹកបណ្តើរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរចៀសវាងអាហារ ឬក្លិនដែលធ្វើឲ្យការចង្អោអ្នកកាន់តែធ្ងន់ធ្ងរ
- ចូរញ៉ាំទឹកឲ្យបានច្រើន
- ចូរចៀសវាងអាហារហិរ និងអាហារសម្បូរខ្លាញ់៕